តា​​ប៊ុន និង​​ឈ្មោះ ឡាយ ធ្វើ​​អា​ជីវ​កម្ម​​បូម​​ខ្សាច់ ក្នុង​​ឃុំ​​រ​លាំ​ង​​កែន បំ​ផ្លា​ញ​​សេ​ច​ក្តី​សុខ រប​ស់​​ប្រ​ជា​ពល​រដ្ឋ គ្មាន​​នរ​ណា​​អើ​ពើ​​ដោះ​ស្រាយ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:20   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តកណ្តាល ៖ សក​ម្មភា​ព​​បូ​ម​​ខ្សាច់ និង​​ដឹក​ជ​ញ្ជូន​​ទាំង​យប់​​ទាំង​​ថ្ងៃ របស់​​ឈ្មួញ ២​​ក្រុម កំពុ​ង​តែ​ប​ង្ករ​​ឲ្យ​​មាន​​ផល​ប៉ះ​ពាល់ ដល់​​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ក្នុង​​ឃុំ​​រលាំ​ង​កែន ស្រុក​​ក​ណ្តា​ល​ស្ទឹង ខេត្ត​ក​ណ្តាល យ៉ាង​ខ្លាំង ធ្វើ​​ឲ្យ​​ពួក​គាត់​​ពិ​បាក ក្នុង​ការ រស់នៅ ដីខ្សាច់​ហុយ​ពេញ​ផ្លូវ ដេក​ពួន​ក៏​មិនបាន ដោយសារតែ​សំឡេង រថយន្ត​តូចធំ​ដឹក ចេញចូល​ឥត​ឈប់ ជាពិសេស​នោះ​កូនចៅ​របស់​ពួកគាត់ ទៅ​រៀនសូត្រ​លំបាក ខ្លាច​គ្រោះថ្នាក់​ចរាចរ ពីព្រោះ​ផ្លូវ​នៅក្នុង​មូលដ្ឋាន របស់​ពួកគាត់ រង​ការខូចខាត​ស្ទើរ​គ្មាន​សល់​។ ដោយឡែក នៅលើ​ទ្រូងផ្លូវ សុទ្ធសឹងតែ​ដីខ្សាច់ ដោយសារ រថយន្ត​ដឹក​បង្ហៀរ មិនមាន​គ្រប​តង់ ឲ្យ​ត្រឹមត្រូវ​នោះទេ ធ្វើ​ឲ្យ​ពួកគាត់​ពិបាក ធ្វើដំណើរ ខ្លាច​ជិះ​កង់​ម៉ូតូ​គៀរ និង​ខ្សាច់ ដួល​ចូល​រថយន្ត ក៏​ថា​បាន​។

​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​រលាំង​កែន បាន​និយាយថា រណ្តៅ​ខ្សាច់​ទាំង​២ កន្លែង​នេះ នៅ​អែប​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ពោធិព្រឹក្ស ដែល​កំពុងតែ​ធ្វើ​អាជីវកម្ម បូម​និង​ដឹក​ទាំងយប់​ទាំង​ថ្ងៃ រំខាន​ដល់​សេចក្តីសុខ របស់​ពួកគាត់ ពេល​ថ្ងៃ​ពិបាកធ្វើ​ដំណើរ និង​ពេលយប់​ពិបាក​ដេក​ពួន ដោយពេល​យប់ រថយន្ត​ប្រភេទ​យី​ឌុប​ធុន​ធំ បាន​ដឹកជញ្ជូន​ខ្សាច់ ស្ទើរតែ ១​យប់ រហូតដល់​ភ្លឺ ដូច្នេះ​ពួកគាត់​មានផ្ទះ​សម្បែង នៅជាប់​និង​ដងផ្លូវ មិនអាច​សម្រាន្ត​លក់ ឲ្យ​បាន​ស្កប់ស្កល់ ម្តងណា​ឡើយ តាំងតែ​ពី​កើតមាន​រណ្តៅ​ខ្សាច់ នៅក្នុង​ឃុំ​របស់គាត់​មក​។ ម្យ៉ាងវិញទៀត ក៏មាន​ក្តី​ព្រួ​បារម្ភ ចំពោះ​កូនៗ​របស់​ពួកគាត់ ពេលធ្វើ​ដំណើរ​ទៅ​រៀនសូត្រ ខ្លាច​គៀរ​ខ្សាច់​ដួល​ចូល​រថយន្ត ដូច្នេះ​ពួកគាត់​មានការ លំបាក​យ៉ាងខ្លាំង ដោយសារ​ត្រូវ​ជូន​កូន ទាំង​ពឹ​ក​ទាំង​ល្ងាច បើ​ចង់​រកស៊ី​អី​ឆ្ងាយ​ពី​ផ្ទះ ក៏​ទៅ​មិនកើត​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា ផ្លូវ​ជាច្រើន​ខ្សែ ក្នុង​ឃុំ​រលាំង​កែន​នេះ ត្រូវ​រង​ការខូចខាត ស្ទើរតែ​ធ្វើដំណើរ​លែងរួច ដោយសារតែ​ក្រុម រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ បើក​បំផ្លាញ ហើយ​ពួកក្រុម​ទាំងនេះ គេ​មិនចេះ​ស្ថាបនា ឬ​ជួសជុល​នោះទេ គឺ​គេ​ចេះតែ​បើក​បំផ្លាញ ទោះបីជា​ផុង​ដល់​គ្រលៀន​ក៏ដោយ ក៏​គេ​មិន​ខ្ចី​ខ្វល់​ដែរ ដោយ​តែ​រថយន្ត​គេ នៅតែ​បើក​ទៅរួច ចំណែកឯ​ពួកគាត់ ជិះ​កង់​ម៉ូតូ​វិញ គឺ​ធ្លាក់​ជង្ហុក រអិលដួល​ត្រឡប់ត្រឡិន ពេលធ្វើ​ដំណើរ​ម្តងៗ ដូច្នេះ​ទុក្ខលំបាក​ទាំងអស់នេះ​ក្រុម​ឈ្មួញ មិនបាន​រែកពុន​នោះទេ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក រែកពុន​ជា​រៀងរាល់ថ្ងៃ​។​

​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់ ទាំង ២​កន្លែង​នេះ ចា​របស់​ឈ្មោះ តា​ឡាយ ដែល​ធ្វើ​សកម្មភាព បូម​ជាប់ និង​សាលា​ពោធិព្រឹក្ស ដាក់​ម៉ាស៊ីន​បូម​ជាប់​កែង របង​សាលា ផ្នែក​ខាងលិច​ឈាង​ត្បូង ដែល​ធ្វើ​ឲ្យ​សំឡេង ជះ​ទៅ​សាលា រំខាន​ដល់​ការរៀនសូត្រ របស់​ក្មេង​ផងដែរ និង​ការដ្ឋាន​មួយទៀត ជា​របស់ តា​ប៊ុន ដែល​ដាក់​ម៉ាស៊ីន​បូម នៅ​ប៉ែក​ខាងត្បូង​សាលារៀន ពោធិព្រឹក្ស ក៏​ធ្វើ​ឲ្យ សំឡេង​រោទ៍ របស់​ម៉ាស៊ីន​បូម​ខ្សាច់ និង​គ្រឿងចក្រ​កាយ​ខ្សាច់ រំខាន​ដល់​ការរៀនសូត្រ របស់​ក្មេងៗ​ផងដែរ​។​

​ដូច្នេះ​ពួកគាត់​សំណូមពរ ដល់​អាជ្ញាធរ​ស្រុក និង​ខេត្ត គួរ​ចុះ​ពិនិត្យមើល​រណ្តៅ ខ្សាច់​ទាំង ២​កន្លែង ឲ្យ​គោរ​តាម​ការណែនាំ​ផង ហើយ​ប្រសិនបើ អាច​ចៀសបាន មិនត្រូវ​ដាក់​នៅ ក្បែរ​សាលារៀន បែបនេះ​នោះទេ ។ ចំណែកឯ នាយក​សាលា បឋមសិក្សា​ពោធិព្រឹក្ស វិញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពីមុន​មានការ​ប៉ះពាល់ ដោយ​សំឡេង​រំខាន ពី​ម៉ាស៊ីន​បូម​ខ្សាច់​មែន ប៉ុន្តែ​ឥឡូវនេះ​គឺ​វា​លែង​អី ហើយពី​ព្រោះ​អ្នក​បូម​ខ្សាច់​ទាំងនោះ គេ​បាន​ដោះស្រាយ រួចរាល់​អស់ហើយ ។ ឆ្លើយតប​ទៅនឹង​ក្តីកង្វល់ របស់​ប្រជាពលរដ្ឋ​នោះ លោក អ៊ូច សាវឿន អភិបាលរង ស្រុក​កណ្តាលស្ទឹង បាន​ប្រាប់​អ្នកយកព័ត៌មាន តាម​ទូរស័ព្ទ​ថា “​លោក​នឹង​ចុះ ទៅពិនិត្យ​សិន បើ​ដឹក​ទាំងយប់​ទាំង​ថ្ងៃ វា​ខុស​ហើយ​” ៕

W@t 080720 W@t 080722