ឡាន​ដឹកទំនិញ​ធុន​ធំ បើក​បុក​អ្នកជិះ​ម៉ូតូ កិន​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​របួសធ្ងន់
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:50   ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ និង​​ម្នាក់​ទៀត​​រងរ​បួស​​ធ្ងន់ ដោយ​សាររថយន្ត​ ដឹក​ទំនិ​ញ​ធុ​ន​​ធំ បើក​​បុក​​ជា​មួយ​​ម៉ូតូ ដែល​​បើក​បរ​បញ្ច្រាស់​ទិស​​គ្នា នៅ​តាម​​ប​ណ្តោយ ​ផ្លូវ​ជាតិ​​លេ​ខ​៥ ស្ថិត​នៅ​​ភូមិ​​ក​ណ្តា​ល ស​ង្កាត់​ព្រែ​កព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៥​រសៀល ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥​។

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរស ២​នាក់ ធ្វើដំណើរ​តាម​ម៉ូតូ ម៉ាក​ស្គូ​ពី ១​គ្រឿង ពណ៌​ស លាយ​ស្វាយ ពាក់​ស្លាក​លេខ កំពង់ចាម 1B-3319 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​ត្រូវ រថយន្ត​ដឹកទំនិញ​ធុន​ធំ មួយគ្រឿង ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 2852 បើកបរ​ក្នុងទិសដៅ​បញ្ច្រស់​គ្នា បុក​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​ដួល ហើយ​ជនរងគ្រោះ ក៏ត្រូវ​រថយន្ត​កិន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់ទៀត រងរបួស​ធ្ងន់​។

​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ នី ប៊ុន​ថែ​ល ភេទ​ប្រុស អាយុ ២០​ឆ្នាំ ចំណែក​ម្នាក់ទៀត ដែល​រងរបួស​ឈ្មោះ នាង រ៉ា​ឌី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ពួកគេ​ទាំង ២​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​បន្ទាប់ពី​កើតហេតុ ដោយ​ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ​រថយន្ត​បង្ក បានដាក់​មេ​ប្រូច​បាត់ស្រមោល បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ​៕

W@t 080725 W@t 080726