ដោយសារ​ជីវភាព​ក្រីក្រ ត្អូញ​ប្រាប់​ប្រពន្ធ ហើយ​យក​ក្រមា ចងក​សម្លាប់ខ្លួន លើ​ដើម​ជ្រៃ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:30   ព័ត៌មានជាតិ

​ខេត្តកណ្ដាល ៖ ដោយ​សារ​​ជីវ​ភាព​​ក្រី​ក្រ បុរស​​ម្នាក់​​បាន​​ដាច់​ចិត្ត ចង​ក​ស​ម្លា​ប់​ខ្លួន បង្ក​​ឲ្យ​​មាន​ការ​ភ្ញា​ក់​ផ្អើល ដល់​​ប្រ​ជា​ពល​រដ្ឋ និង​​ស​មត្ថ​កិច្ច ចុះ​ទៅ​ពិ​និត្យ នៅ​ចំ​ណុច​ដើម​​ជ្រៃ ក្នុង​ភូមិ​​ព្រៃទ​ទឹង ឃុំ​ត្រ​ពាំង​​វាំង ស្រុក​ក​ណ្ដា​ល​ស្ទឹង កាល​ពី​​វេ​លាម៉ោង ២​និង​៣០ នាទី​រសៀល ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​ចងក​សម្លាប់ខ្លួន មានឈ្មោះ ញ៉េ​ន ញឹម ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅក្នុង​ក្នុង ភូមិ​-​ឃុំ​ខាងលើ ជា​មនុ​ស្សមាន សតិអារម្មណ៍​មិន​ប្រក្រតី ហើយ​នៅមុន​ពេល​កើតហេតុ បុរសរងគ្រោះ បានមក​ត្អូញត្អែរ​ប្រាប់​ប្រពន្ធ​ថា ខ្លួន​តូចចិត្ត​ណាស់ ដែល​រស់នៅក្នុង​ស្ថានភាព ក្រីក្រ​ដូច​សព្វថ្ងៃ​។ ពេលនោះ​ប្រពន្ធ​ក៏បាន លួងលោម​ថា តូចចិត្ត​ធ្វើ​អី គេ​អ្នក​ដ៏​ទៃ ក្រ​ជាង​យើង​ទៀត តែ​គេ​នៅតែរ​ស់បាន ហើយ​បន្ទាប់មក បុរសរងគ្រោះ បាន​ចាក​ចេញពីផ្ទះ​បាត់ទៅ​។

​លុះដល់​វេលា​កើតហេតុ ក៏មាន​ក្មេងប្រុស​ម្នាក់ បានមក​ប្រាប់ ស្ដ្រី​ជា​ប្រពន្ធ​ថា បុរសរងគ្រោះ បាន​ចងក ជាមួយ​ក្រមា នៅ​នឹង​ដើម​ជ្រៃ ស្លាប់​បាត់ទៅហើយ​។ ពេលនោះ​ស្ដ្រី​ជា​ប្រពន្ធ បាន​ស្រែកហៅ ឲ្យ​អ្នកជិតខាង ជួយ​ទៅ​មើល ក៏​ប្រទះឃើញ ប្ដី​របស់ខ្លួន ចងក​ស្លាប់​បាត់ទៅហើយ ក៏​នាំគ្នា​រាយការណ៍ ទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ចងក ធ្វើអត្តឃាត​ពិតមែន ទើប​ប្រគល់​សាកសព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

W@t 0907 W@t 09071