ឧកញ៉ា ស្រេង ម៉េង ហៅ​ម៉េង ៣​ពូ​ថៅ ​​អាង​អំ​ណា​ច​​​ជា​​​មេ​​ការ​ក្រុ​ម​​ហ៊ុ​ន ទ្រី​​​ភាព បង្ក​​ឧ​ក្រិដ្ឋ​កម្ម​​ព្រៃ​ឈើ នៅ​​​ស្ទឹង​ត្រែង តាម​តែ​ទំ​នើ​ង​ចិត្ត
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:51   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្ដ​ស្ទឹងត្រែង ៖ មេ​​ឈ្មួញ​​ឈើ​​ដ៏​​ធំ ដែល​​ធ្លា​ប់​​ប្រ​មូល​​​ទិញ​​ឈើ​​គ្រ​ញូង បេង ធ្នង់ ត្រូវ​បាន​​សម​ត្ថ​កិច្ច​​​ចាត់​ទុ​ក​ថា ជា​​មេ​ក្លោង​​ដ៏​​ធំ ក្នុង​ការ​​ប្រើ​ប្រាស់​​លុយ ឱ្យ​​ប្រ​ជាពល​រដ្ឋ​​ចូល​​កាប់​​ឈើ​​ខុស​ច្បាប់ នៅ​​ខេត្ដ​​ព្រះ​វិហារ មាន​ឈ្មោះ ស្រេង ម៉េងហៅ​​ម៉េង ៣​ពូថៅ កំពុង​សកម្ម ក្នុង​ការប្រមូលទិញ​ឈើ នៅ ស្រុក​សៀម​ប៉ាង ខេត្ដ​ស្ទឹងត្រែង ទ្រង់ទ្រាយ​ធំ ដោយ​យកឈ្មោះ​អ្នកធំៗ មក​ការពារ​មុខរបរ ឧក្រិដ្ឋកម្ម​ព្រៃឈើ ជាពិសេស​លោក ស្រេង ម៉េង បាន​យកឈ្មោះ ក្រុមហ៊ុន​ទ្រី​ភាព មក​ធ្វើជា​ខែល​ក្នុង​ការប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន រីឯ​អ្នក​ខូច​ឈ្មោះ គឺ​លោក​ឧកញ៉ា ទ្រី ភាព​។​

​គេ​បាន​រាយការណ៍ ពី​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា លោក ស្រេង ម៉េង ហៅ​ម៉េង​៣ ពូថៅ បាន​ប្រមូល​ទិញ​ឈើ​គ្រញូង ធ្នង់ បេង នាងនួន យកមក​ស្ដុក​ទុក​ទីតាំង​ដ៏​ធំ​មួយ ស្ថិត​នៅក្បែរ​ក្រុមហ៊ុន​វាយ​ថ្ម​របស់​ចិន ក្នុងភូមិ​តា​ឃែ​ង ឃុំ​ព្រែ​កមាស ស្រុក សៀម​ប៉ាង ខេត្ដ​ស្ទឹងត្រែង រហូត​សល់​លុយ រត់ការ​ទិញ​ងារ ជា​ឧកញ៉ា​។ ជាទូទៅ​ឧកញ៉ា ស្រេង ម៉េង បាន​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ និង​ពី​សមត្ថកិច្ច ដឹក​តាម​ទូក តាម​រថយន្ដ ប៉ា​កុង​កែច្នៃ យ៉ាង​អនាធិបតេយ្យ ចេញពី​តំបន់​ឧទ្យាន​ជាតិ វីរៈ​ជ័យ ជាប់​ព្រំដែន ខេត្ដ​រតនគិរី និង​តំបន់​ព្រៃ​សហគមន៍ ដែល​ត្រូវការពារ ដោយ​ព្រះរាជក្រឹត្យ គ្មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។​

​អ្នកស្រុក​និយាយថា ឈើ​ប្រណីត​ត្រូវបាន គេ​កាប់រំលំ បំផ្លាញ​ស្ទើរ​រលាយ​អស់ហើយ គ្មាន​ប្រជាពលរដ្ឋ​ណាមួយ អាច​ទប់ស្កាត់​បទល្មើស បានទេ ពីព្រោះ​អ្នករកស៊ី​មុខរបរ​នេះ សុទ្ធតែ​មានអំណាច ពិសេស​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្នុងស្រុក​សៀម​ប៉ាង ម្នាក់ៗ​នាំគ្នា​អែបអប​ឧកញ៉ា ស្រេង ម៉េង ដើម្បី​ទាញ​លាភសក្ការៈ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ មានការ​ចំអក​ផងដែរ​ថា ឧកញ៉ា ស្រេង ម៉េង ធ្លាប់មាន​ប្រ​វ​ត្ដិ ប្រមូល​ទិញ​ឈើ ដឹកជញ្ជូន​ឈើ ទិញ​រណា​យន្ដ ឱ្យ​ប្រជា ពលរដ្ឋ ចូល​កាប់​ឈើ ដឹកឈើ​បំផ្លាញ​ផ្លូវ ចេញពី​តំបន់​ព្រៃ​សហគមន៍ និង​តំបន់ ឧទ្យាន​ជាតិ​វីរៈ​ជ័យ មិនមាន​ស្នាដៃ​កសាង​ប្រទេសជាតិ​ទេ តែ​លោក ស្រេង ម៉េង អាច​ចាយលុយ ទិញ​ងារ​ជា​ឧកញ៉ា យ៉ាង​រំភើយ​។​

​សូម​រំលឹកថា លោក​ឧកញ៉ា ស្រេង ម៉េង និង​ដន្លង​របស់គាត់ បាន​ប្រើ​តួនាទី​ជា​មេការ ក្រុមហ៊ុន ទ្រី ភាព បង្ក​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅ​ខេត្តស្ទឹងត្រែង ហើយ​អាជា្ញធរ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិនមាន​ចំណាត់ការ​។ ជាទូទៅ​ប្រជាពលរដ្ឋ តែងតែ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត យកទៅលក់​ឱ្យ​លក់​ឱ្យ ឧកញ៉ា ស្រេង ម៉េង ដែលជា​មេការ​ក្រុមហ៊ុន ទ្រី ភាព ហើយ​ឈើប្រណិត ដែល​ត្រូវ​កាប់បំផ្លាញ​នោះ មិន​ស្ថិតក្នុង ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ឧកញ៉ា ទ្រី ភាព ឡើយ គឺ​ឧកញ៉ា ស្រេង ម៉េង បាន​តម្រូវឱ្យ​ប្រជាពលរដ្ឋ ចូល​កាប់​ឈើប្រណិត ក្នុង​តំបន់​ព្រៃ​ការពារ យកមក​លក់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព យ៉ាង​អនាធិបតេយ្យ បំផុត​៕

W@t 29069 W@t 290610