កូនស្រី​អាយុ ១៧​ឆ្នាំ ប្តឹង​មេភូមិ ឲ្យ​ចាប់​ឪពុក​បង្កើត​ដាក់គុក ពី​ករណី​ចាប់រំលោភ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:04   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ជា​​ឪ​ពុក​​ប​ង្កើត ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ឃាត់​ខ្លួន បន្ទា​ប់​ពី​កូន​ស្រី​​របស់​ខ្លួន ប្តឹង​ទៅ​​មេ​ភូមិ ពី​ករ​ណី​​ចាប់​រំ​លោ​ភ កូន​ស្រី​​បាន​ស​ម្រេច ជា​ច្រើ​ន​ដង ដោ​យ​សារ​តែ ក្មេង​ស្រី​​រង​គ្រោះ ជា​​ក្មេ​ង​​កំ​ព្រា​ម្តាយ រស់​នៅ​​ជា​មួយ​​ឪ​ពុកនិង​ម្តាយចុង​ក្មេងស្រី​រងគ្រោះ គ​ញ​មាន​អ្នក​មើលថែ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ក្មេងស្រី​ឈ្មោះ ឈ​សន អាយុ ១៧​ឆ្នាំ បានមក​ប្តឹង មេភូមិ​ភ្នំ​លៀប​ថា ខ្លួន​ត្រូវ​ឪពុក​បង្កើត ចាប់រំលោភ បានសម្រេច ជាច្រើន​ដង ក្នុង​រយៈពេល ២​ឆ្នាំ​មកនេះ ហើយដោយ​ទ្រាំ​និង​ភាព ឈឺចាប់​ពុំបាន ទើប​នាង​មកប្តឹង អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន បុរស​ជា​ឪពុក ដើម្បី​ចាត់ការ​តាមច្បាប់​។

​ក្រោយពី​ទទួលបាន បណ្តឹង​ផ្ទាល់មាត់ ពី​ក្មេងស្រី​រងគ្រោះ អាជ្ញាធរ​ឃុំ​ភ្នំ​លៀប សហការ​ជាមួយ ស្នាក់ការ​អាវុធហត្ថ​៦៦៦ ប្រចាំ​ភ្នំ​លៀប ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក មានឈ្មោះ រឹត ម៉ៅ អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ភ្នំ​លៀប​ជើង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ យកមក​សាកសួរ​។ នៅ​ចំពោះមុខ​អាជ្ញាធរ និង​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា ខ្លួន​បាន​រំលោភ​កូនស្រី បាន​ចំនួន ២​ដង ដោយ​ឆ្នាំមុន​ម្តង និង​ឆ្នាំនេះ​ម្តង​៕

W@t 09074