ល្បួង​ក្មេងស្រី​អាយុ ១៦​ឆ្នាំ ទៅ​បើក​លុយ ហើយ​ឌុប​ទៅ​កន្លែង​ស្ងាត់ រំលោភ​បានសម្រេច​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:29   ព័ត៌មានជាតិ

​ខេត្តបាត់ដំបង ៖ ក​ម្លាំង​​នគរ​បាល ស្រុក​​សំ​ពៅ​​លូន បាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ម្នាក់ ពីប​ទ​​លួង​​លោម​ក្មេង​ស្រី យក​ទៅ​​រំ​លោភ​​សេ​ព​ស​ន្ថវៈ កាល​ពី​​ម៉ោង ៧​​និង​​៣៤ នា​ទី​​ព្រឹក ថ្ងៃ​ទី​​៨ ខែក​ក្ក​ដា ឆ្នាំ​​២០១៥ នៅ​​ចំ​ណុច​ ​ក្រុម​ទី​​១១ ភូមិ​​ត្រ​ពាំ​ង​​ព្រ​លិតឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ការឃាត់ខ្លួន ជនសង្ស័យ​ខាងលើនេះ យោងទៅតាម ពាក្យបណ្ដឹង​របស់ ម្ដាយ​ក្មេងស្រី​រងគ្រោះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ចៀន ប្រែ​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​កើតហេតុ ហើយ​ចំណែក​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ម៉​.​វ អាយុ ១៦​ឆ្នាំ រស់នៅ​ឃុំ​ជាមួយគ្នា​។ ម្ដាយ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ស៊ិន សាវុន អាយុ ៤១​ឆ្នាំ បាន​រៀបរាប់ថា មុនពេល​កើតហេតុ ជនសង្ស័យ បាន​លួងលោម កូន​របស់គាត់​ថា ទៅ​បើកប្រាក់ នៅ​ចំណុច​ផ្សារ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ប្រពន្ធ​វេរ​ប្រា​ក់មក​ឲ្យ ។

​លុះ​ទៅដល់​ផ្សារ បាន​ត្រលប់មក​ផ្ទះ​វិញ មកដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៏​និយាយ លួងលោម​ថា ចូលទៅ​ជួប​គេ​នៅ​ផ្លូវលំ ហើយ​ពេល​ចូលដល់ ព្រៃ​ចំការ​ស្ងាត់ ក៏​ធ្វើ​សកម្មភាព ចាប់​ក្មេងស្រី​រំលោភ រហូត​បានសម្រេច​តែម្ដង​។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាព ដូច​ពាក្យបណ្ដឹង ខាងលើ​មែន ។ ក្រោយពី​រៀបចំ សំណុំរឿង​រួចរាល់ សមត្ថកិច្ច​បាន​បញ្ជូន ទៅ​ស្នងការ​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​ តាមផ្លូវ​ច្បាប់៕

W@t 10071 W@t 10072