ឈ្មួញ​​រក​ស៊ី​​ឈើ​​ប្រ​ណី​ត ហៅ​​នាង​​ទៅ​យ​ក​​លុ​យ ហើយ​​ចាប់​​អូស​​ចូល​​ព្រៃ រំ​លោ​ភ​​យ៉ាង​​ឃោរ​ឃៅ ទោះ​ជា​​ដឹង​ថា នាង​​មាន​​ផ្ទៃ​ពោះ ៣​​ខែ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:21   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តរតនគិរី ៖ ស្ត្រី​​ជន​ជាតិ​ដើម​​ភា​គ​តិច​​ចា​​រ៉ា​យ ត្រូវ​បាន​​បុរ​ស​​វ័​យ​​ចំ​ណា​ស់​​ម្នាក់ ចាប់​រំ​លោ​ភ​​បានស​ម្រេ​ច នៅ​ក្នុ​ង​​ព្រៃ​យ៉ា​ង​​សា​ហាវ ក្នុង​ខណៈ​ដែល​​នាង មា​ន​ផ្ទៃ​ពោះ​​ចំ​នួន ៣​​ខែ រហូត​ដល់​​ធ្លាក់​ឈាម នៅ​កន្លែ​ង​កើត​ហេតុ តែ​​រហូត​ដល់​​ពេល​នេះជនជាប់ចោទ​នៅមាន​សេរីភាព សមត្ថកិច្ច​មិនទាន់ ចាប់ខ្លួន​នៅឡើយ ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ អស់​ផ្លូវ​ដើរ​ជាមួយ​ច្បាប់​។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ​បាន​រត់​មកប្តឹង សារព័ត៌មាន អោយជួយ​ចុះផ្សាយ​ជូនដំណឹង ដល់​អគ្គស្នងការ នគរបាលជាតិ និង​ក្រសួងយុត្តិធម៌ ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿងនេះ​។​

​យ៉ាងណាក៏ដោយ គេ​ដឹងថា ភាគី​ជនសង្ស័យ ព្យាយាម​សម្របសម្រួល សង​សំណង​ជំងឺ​ចិត្ត​ដល់​នាង​ចំនួន ៥​ពាន់​ដុល្លា តែ​ស្ត្រី​រងគ្រោះ​ពុំបាន ទទួលយក​ទេ ដោយ​នាង សុំអោយ​ជនសង្ស័យ ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ ទាក់ទិន​នឹង​ករណី​ខាងលើ ស្ត្រី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង ចំនួន ៣​កន្លែង ទី​១ អង្គការ​អាដហុក ទី​២ នៅ​ស្នងការ​នគរបាល​ខេត្ត និង​ទី​៣ សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង ៨​និង​៤០ នាទី​ព្រឹក ដែលមាន​វាយ​លេខ​ចូល​២៣៧​។

​ពាក្យបណ្តឹង​បាន​ប្តឹង​ពី​ឈ្មោះ សារឿន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​រកស៊ី​ឈើប្រណិត រស់នៅ​ភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី​។ យោងតាម​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ ដែលមាន​ឈ្មោះ សល់ លី អាយុ ១៧​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​លែង ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស មាន​ប្តី​ឈ្មោះ សុខ ហេង អាយុ ៣៣​ឆ្នាំ មាន​មុខរបរ​រកស៊ី ដាក់​ហ៊ុន​ទិញ​ឈើប្រណិត ជាមួយ​ជនសង្ស័យ​។

​ស្ត្រី​រងគ្រោះ បាន​រៀបរាប់ថា មុនពេល​កើតហេតុ ឈ្មោះ សារឿន បាន​ទូរស័ព្ទ​មក​នាង ប្រាប់​ឲ្យ​មក​យកលុយ ដែល​ប្តី​នាង ផ្ញើ​មកអោយ ។ បន្ទាប់មក នាង​ក៏បាន​ខ្ចី​ម៉ូតូ អ្នក​ដែល​នៅផ្ទះ​ជាមួយ ទៅផ្ទះ​ឈ្មោះ សារឿន ហើយ​ពេលទៅដល់​ផ្ទះ​គាត់ នាង​បាន​ទូរស័ព្ទ​ទៅ​គាត់ ហើយ​ប្រាប់​គាត់​ថា នាង​មកដល់​ផ្ទះ​ហើយ ដោយ​សួរ​រកលុយ ដែល​ប្តី​នាង​ផ្ញើ​មកអោយ​។ តែ​ឈ្មោះ សារឿន ដែលជា​ជនល្មើស បាន​ប្រាប់​នាង​វិញ​ថា គាត់​រវល់ អោយ​នាង​ទៅ​ចាំ​មុខ​ខ្លោងទ្វារ ចូល​ភូមិ​តា​វែង​។​

​រយៈពេល ៣​នាទី ក្រោយមក​ឈ្មោះ សារឿន មកដល់ គាត់​ឈប់​ម៉ូតូ​ជិត​នាង ហើយ​នាង បាន​សួរ​គាត់​ថា ឯណា​លុយ ដែល​ប្តី​នាង​ផ្ញើរ ឆាប់​អោយ​លុយ​មក នាង​ប្រញាប់​ទៅផ្ទះ​វិញ តែ​ឈ្មោះ សារឿន មិន​តប​តប នឹង​នាង​ទេ​។ ឈ្មោះ សារឿន ក៏​ស្ទុះ​យកដៃ​ខ្ទប់មាត់ និង​ដៃ​ម្ខាង​ទៀត​ចាប់​ចង្កេះ អូស​នាង​ចូល​ក្នុងព្រៃ សង្កត់ពីលើ​នាង ហើយក៏​ធ្វើការ​រំលោភ​តែម្តង រហូត​បានសម្រេច​។ ក្រោយពី​រំលោភ​រួច ឈ្មោះ សារឿន បាន​គំរាម​នាង​ថា បើ​ង៉ែ​ង​ហ៊ាន​តែ​ប្រាប់​គេ អោយ​ប្តី​ដឹង ឫ​បងប្អូន និង​គ្រួសារ​ង៉ែ​ង រស់នៅ​ជាមួយ​ក៏ដោយ ប្រសិនបើ​គេ​ដឹង​រឿង​នឹង ង៉ែ​ង​និង​អា​ញ មិន​រួចខ្លួន​ទេ​។

​ក្រោយមក​នាង ក៏​ត្រឡប់ទៅផ្ទះ​វិញ យំ​រហូតដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ដោយសារ​ប្តី​នាង ទ​ទួ​ច​សួរ​ពេក នាង​ក៏​ប្រាប់​រឿងនេះ អោយ​ប្តី​ដឹង ហើយ​បងប្អូន​ឪពុកម្តាយ ក៏បាន​ដឹង​ដែរ​។ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ នាង​បានដាក់​ពាក្យបណ្តឹង ទៅ​នគរបាល​ខេត្ត ហើយ​គេ​ក៏បាន​កោះហៅ​នាង​មក​សួរ ហើយ​ចំពោះ​ជន​ប្រព្រឹត្ត​ឈ្មោះ សារឿន ត្រូវបាន​នគរបាល ចុះ​ធ្វើការ​សាកសួរ ដល់​ប៉ុស្តិ៍ប៉ូលីស ឃុំ​តា​វែង​។ ប៉ុន្តែ​ឈ្មោះ សារឿន បាន​បដិសេធ ការចោទប្រកាន់​របស់​នាង ហើយ​រឿង​ដែល ឈឺចាប់​បំផុត​នោះ​គឺ ស្ត្រី​រងគ្រោះ​បាន​បន្តថា ប្តី​នាង​បាន​សន្យា​ផ្ទាល់មាត់ ប្រាប់​នាង​ថា បើ​នាង​ដោះស្រាយ​រឿងនេះ​ចប់ ប្តី​នាង​នឹង​ត្រឡប់ មក​យក​នាង​ធ្វើ​ប្រពន្ធ​វិញ​។

​លោក​វរៈសេនីយ៍ឯក ផែន ឌី​ណា ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើនេះ គឺ​ផុត​តួនាទី​របស់លោក​ហើយ ព្រោះ​លោក​បាន​បញ្ជូន ពាក្យបណ្តឹង​ទៅដល់ សាលាដំបូង​រួចទៅហើយ​។ នៅពេលនេះ​អ្នកសារព័ត៌មាន មិនទាន់​សុំ​ការបំភ្លឺ ពី​តុលាការខេត្ត នៅឡើយ​ទេ ចំណែក​លោក ឆាយ ធី ប្រធាន​សម្របសម្រួល អង្គការ​អាដហុក ប្រចាំខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា រឿងនេះ​លោក បានទទួល​ពាក្យបណ្តឹង ស្ត្រី​រងគ្រោះ​រួចរាល់​ហើយ​ដែរ និង​បន្ត​បញ្ជូន​ស្ត្រី​រងគ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង នៅ​សាលាដំបូង​ខេត្ត ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ បាន​លុង​

W@t 1007