ផ្ទុះ​គម្រប​ឡ​ដុត​អុស នៅ​រោងចក្រ​បោកគក់ ស៊ី​ស​ឃ្វែរ ប៉ើង​ត្រូវ​ក្បាល​កម្មករ​ស្លាប់​ម្នាក់​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 13:26   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ ក​ម្មករ​​រោង​ចក្រ បោក​គក់ ​ស៊ី​ស​​ឃ្វែរ ផ្នែក​​កិន​​អុស បាន​​ស្លាប់​​យ៉ាង​​រន្ធត់ នៅ​ក្នុង​​ថ្លុក​ឈាម ដោយ​សារ​​ផ្ទុះ​រ​បើក គំរ​ប​​ម៉ា​ស៊ីន​​កិន​​អុស បោក​​ក្បាល​ស្លាប់​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង កាល​ពី​​ម៉ោង ៦​និ​ង​២០ នាទី​​ព្រឹក ថ្ងៃ​ទី​​១០ ខែ​កក្ក​ដាឆ្នាំ​២០១៥ នៅក្នុង​រោងចក្រ​បោកគក់ ស៊ី​ស​ឃ្វែរ C SQUARE មាន​ទីតាំងនៅ តាមផ្លូវ​ជាតិ​លេខ​៦ ស្ថិតនៅ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ជា សារឿន អាយុ ៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ បោកគក់ ស៊ី​ស​ឃ្វែរ ផ្នែក​កិន​អុស មាន​ទីលំនៅ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។ នៅ​មុនពេល​កើតហេតុ មាន​កម្មករ ៥​នាក់ នៅ​ផ្នែក​ឡ​កិន​អុស ដោយ​ជនរងគ្រោះ ជា​អ្នក​រុញអុស​ប​ញ្ជូ​ល​ឡ ស្រាប់តែ​ផ្ទុះ​ឡ​ដុស​អុស បណ្តាល​ឲ្យ​ប៉ើង​គំរប​ឡ មាន​ទម្ងន់​ប្រហែល ១០០​គីឡូ សង្កត់​ជនរងគ្រោះ បែកក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​៕

W@t 10076 W@t 10077