ដើរ​ទៅលេង​ទឹកស្រះ​ក្រោយ​ផ្ទះ លង់​ស្លាប់​គួរ​ឲ្យ​សង្វេគ ពេល​ឪពុកម្តាយ​ទៅធ្វើ​ចម្ការ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 13:16   ព័ត៌មានជាតិ

​ខេត្តរតនគិរី ៖ កុ​មារា​​ម្នាក់ អា​យុ ២​​ឆ្នាំ បាន​​លង់​​ទឹក​ស្រះ ខាង​ក្រោ​យ​​ផ្ទះ ស្លាប់​​យ៉ាង​​អា​ណោ​​ច​អា​ធ័ម នៅ​វេ​លា​​ម៉ោង ២​​និង​​៣០ នា​ទី​​ល្ងាច ថ្ងៃ​ទី​​១០ ខែ​ក​ក្កដា ឆ្នាំ​២០១៥ ត្រង់​ចំ​ណុច​​ស្រះ​​ទឹក​​ ក្រោយ​ផ្ទះ​មួយ​​ក​ន្លែង មាន​​ជ​ម្រៅ​​ប្រមា​ណ ២​​ម៉ែត្រស្ថិតនៅ​ភូមិ​៣ ឆ្កែ​ហត់ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ពេលដែល​ឪពុកម្តាយ ទៅធ្វើ​ចំការ ទុកអោយ​កូន នៅផ្ទះ​ម្នាក់ឯង​។​

​លោក​វរៈសេនីយ៍ត្រី ផាន់ តិក អធិការរង ស្រុក​កូន​មុំ បាន​ប្រាប់​ឲ្យ​ដឹងថា កុមា​រ៉ា​រងគ្រោះ មានឈ្មោះ រំ ប៉ាវ ភេទ​ប្រុស អាយុ ៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ កន ភារ​ម្យ អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ ម៉ន ចា​ន្ធា អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ម្តាយ​ឪពុក កុមារា​រងគ្រោះ បាន​រៀបរាប់ថា កុមារា​រងគ្រោះ បាន​ដើរទៅ​ក្រោយ​ផ្ទះ​ម្នាក់ឯង ពេល​ឪពុកម្តាយ កំពុងធ្វើការ​ក្នុងផ្ទះ មិនបាន​ចាប់អារម្មណ៍​។​

​លុះ​ក្រោយមក ក៏បាន​បាត់​កូន ហើយ​នាំគ្នា​ដើររក នៅក្នុង​ផ្ទះ​មិនឃើញ ក៏​ដើរទៅ​ក្រោយ​ផ្ទះ ស្រាប់តែ​ឃើញ​កូន អណ្តែត​ទឹក​ក្នុង​ស្រះ ស្លាប់បាត់​បង់ជីវិត ទៅហើយ​។ ពេលនោះ​ក៏មាន​ការភ្ញាក់ផ្អើល ដល់​អ្នកជិតខាង ហើយក៏​រាយការណ៍ ទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ដោយ​សន្និដ្ឋានថា កុមារា​រងគ្រោះ ពិតជា​លង់ទឹក​ស្លាប់ ប្រាកដ​មែន ហើយ​សមត្ថកិច្ច ក៏បាន​ប្រគល់​សព ឲ្យ​ឪពុកម្តាយ​ធ្វើបុណ្យ តាម​ប្រពៃណី​៕ ដោយ បាន​លុង

W@t 11073 W@t 11074