មេម៉ាយ​កូន​៣ ចងក​សម្លាប់ខ្លួន ជាមួយ​មែក​ស្វាយចន្ទី ដោយសារ​រឿង​ស្នេហា​ត្រីកោណ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 05:05   ព័ត៌មានជាតិ

​ខេត្តរតនគិរី ៖ ដោយ​សារ​​រឿង​​ស្នេ​ហា​​ត្រី​កោ​ណ ប្រ​ពន្ធ​ដើម​​តាម​​ទាន់​​ជាន់​កែង ស្ត្រី​ម្នាក់​​បាន​ធ្វើ​​អត្ត​ឃាត ដោយ​​ចង​ក​​ផ្តាច់​ជី​វិត នៅ​ត្រង់​ចំ​ណុច​ចំ​ការ​​ចន្ទី ស្ថិត​នៅ​ភូមិ​​ជ្រី សង្កា​ត់​​យក្ខ​​ឡោម ក្រុង​​បាន​​លុង ខេត្តរ​តន​គិរី បង្ក​​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង ១២​និង​១៧ នាទី​ថ្ងៃត្រង់ ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥​។​

​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ធ្វើអត្តឃាត មានឈ្មោះ ទិន ចម អាយុ ៥០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ជា​ស្ត្រី​មេម៉ាយ ប្តី​ស្លាប់ចោល ៥​ឆ្នាំ មកហើយ សព្វថ្ងៃ​រស់នៅ​ជាមួយ​កូន ចំនួន ៣​នាក់ ប្រុស​១ ។ សាច់ញាតិ​ជនរងគ្រោះ បាន​បន្តទៀតថា មូលហេតុ​ដែល​ធ្វើ​ឲ្យ ស្ត្រី​រងគ្រោះ​សម្រេចចិត្ត ធ្វើអត្តឃាត​ផ្តើមចេញពី រឿងរ៉ាវ​ស្នេហា​ត្រីកោណ ដែល​បង្កឡើង​ពី​បុរស​ម្នាក់​ឈ្មោះ សុក លឿ អាយុ​ជាង ៤០​ឆ្នាំ ជនជាតិ​ទំពួន​ដូចគ្នា​។​

​ឈ្មោះ សុក លឿ មាន​ប្រពន្ធ និង​កូន​ពេញបន្ទុក ហើយ​មក​ភ្ជាប់​ស្នេហ៍ ជាមួយ​ស្ត្រី​មេម៉ាយ រហូតដល់​បាន​ខ្លួនប្រាណ ហើយ​ប្រពន្ធ​ជនបង្ក តាម​ទាន់​ជាន់កែង កើតទុក្ខ​ពុំ​សុខចិត្ត ធ្វើការ​ផាកពិន័យ លើ​ស្ត្រី​រងគ្រោះ តាម​ប្រពៃណី ជនជាតិដើម​ភាគតិច រួមមាន​ស្រា ១​ពាង ជ្រូក ៥ ក្បាល និង​លុយ ១​ពាន់​ដុល្លា​។ ក្រោយពី​បាន និយាយ​រឿង​សព្វគ្រប់ ភាគី​ជនរងគ្រោះ ដោយមាន​សាច់ញាតិ បងប្អូន​និង​កូន ប្រុស​ស្រី​ទាំង​៣ ជួយ​អង្វរ​សម្រួល​ទៅលើ ប្រពន្ធ​ជនបង្ក គេ​ក៏​យល់ព្រម ក្នុងតម្លៃ​លុយ ១​លាន ១៥​ម៉ឺន​រៀល ស្រា ១​ពាង មាន់ ១​ក្បាល ដើម្បី​បញ្ចប់រឿង​។​

​ប៉ុន្តែ​មិនដឹង​ហេតុអ្វី នៅវេលា​ម៉ោង​ខាងលើ ស្រាប់តែ​ស្ត្រី​រងគ្រោះ​គិត​ខ្លី ទៅធ្វើ​អត្តឃាត​ចងក​ដោយ​ក្រមា ជាមួយ​មែក​ស្វាយចន្ទី ដែលមាន​ចំងាយ ១០០​ម៉ែត្រ ពី​ខ្ទម​ចំការ​របស់ខ្លួន ស្លាប់បាត់​បង់ជីវិត​តែម្តង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ដែល​ដឹកនាំ​ដោយ​លោក ជាង ហឿង នាយរង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​យក្ខ​ឡោម ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​កោសល្យ​វិ​ច្ច័​យ ឃើញថា ស្ត្រី​រងគ្រោះ​ពិតជា ធ្វើអត្តឃាត​ដោយ​ចងក ហើយ​សាកសព ត្រូវបាន​ប្រគល់​ឲ្យ សាច់ញាតិ​ធ្វើបុណ្យ តាម​ប្រពៃណី ជនជាតិដើម​ភាគតិច​៕ ដោយ បាន​លុង

W@t 080723 W@t 080724