លោក ជិន សុ​ផាត មេ​ប៉ូ​លីស​​សេ​ដ្ឋ​កិច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំង ឃុប​ឃិត​​ឲ្យ​​ឈ្មួញ​​ដឹក​ឈើ​​ខុស​ច្បាប់ ប្រ​មូល​​លុ​យ​​ច្រក​​ហោ​ប៉ៅ យ៉ាង​រំ​ភើ​យ​
ចេញ​ផ្សាយ​ដោយ វត្តខ្មែរ   ថ្ងៃទី 11  ខែJuly ឆ្នាំ2015   ម៉ោង 13:16   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តកំពង់ឆ្នាំង ៖ រថ​យន្ត​​ធុន​​ធំ ២​​គ្រឿង ដឹក​​អូស​​ដែល​ជា ប្រ​ភេទ​​ឈើ​​មិន​ទាន់​​គ្រប់​​អា​យុ ត្រូវ​បាន​​ម​ន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​ម្នាក់ ធ្វើ​​ការ​ឃា​ត់​​ចាប់​បាន ក្រោយ​ពី​​មាន​សេច​ក្តី​រាយ​ការ​ណ៍ ពី​​ប្រ​ជា​ពល​រដ្ឋ មក​​អ្នក​សារ​ព័ត៌​មាន​​ថា មាន​​រថ​យន្ត​​ដឹក​ឈើដែល​មិនទាន់​គ្រប់​អាយុ ចេញពី​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ឆ្លងកាត់​តាមផ្លូវ​កៅស៊ូ​ក្រាំង​តា​មុំ ឆ្ពោះ​មក​ភូមិ​ព្រៃ​ខ្មែរ កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​កៅស៊ូ​មួយកន្លែង ក្នុង​ឃុំ​ព្រៃ​ខ្មែរ​ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​រថយន្ត​ដែល​ត្រូវ សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន ជា​របស់​ថៅកែ​ម្នាក់ ឈ្មោះ ណុង ណាក់ ជា​អ្នក​រត់ការ និង​ប្រមូល​ទិញ​កូនឈើ ដែល​មិនទាន់​គ្រប់​អាយុ ដឹក​យកទៅដាក់ នៅតាម​បណ្តា​រោងចក្រ និង​រោង​សិប្បកម្ម​ឡឥដ្ឋ ក្នុង​ខេត្ត​និង​ក្រុង​នានា​។ កន្លងទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ បាន​និង​រាយការណ៍​ថា មាន​រថយន្ត​ធុន​ធំៗ ដឹក​កូនឈើ​ដែល​មិនទាន់​គ្រប់​អាយុ ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ត្រូវបាន​គេ​កាប់​យកមក​លក់ ហើយ​ភ្លាមនោះ អ្នកសារព័ត៌មាន បាន​រាយការណ៍ ទៅ​អាជ្ញា​ស្រុក តែ​ចម្លើយ​បានមក​វិញ ត្រឹមតែ​រក​មិនឃើញ​។​

​នៅ​ថ្ងៃ​បន្ទាប់ គឺ​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ បាន​រាយការណ៍​ទៀតថា មាន​រថយន្ត​ធុន​ធំៗ ដឹកឈើ​ដែលជា​របស់ មេ​ឈ្មួញ ណុង ណាក់ ចេញពី​តំបន់​ខាងលើ ភ្លាមនោះ​ក្រុម​អ្នកសារព័ត៌មាន បាន​តាមមើល​ក៍បាន​ជួប រថយន្ត​ធុន​ធំ​ដឹក​អូស ដែលជា​កូនឈើ​មិនទាន់​គ្រប់​អាយុ របស់​មេ​ឈ្មួញ ណុង ណាក់ ចេញ​មកដល់​ចំណុច ផ្លូវបត់​ក្រាំង​ពន្លៃ ដែលមាន​ចំងាយ ១០​គីឡូម៉ែត្រ រួច​បត់​ចូលមក តាមផ្លូវ​តាំងក្រសាំង ចេញមក​ព្រៃ​ខ្មែរ ទើប​រាយការណ៍ ជូន​ជំនាញ រដ្ឋបាល​ព្រៃឈើ ស្ទាក់​ឃាត់​បាន នៅ​ចំណុច​ខាងលើ និង​បាន​សុំ​ការអន្តរាគមន៍ ពី​កំលាំង​ជំនាញ តែ​គ្មាន​នរណាម្នាក់ ចេញ​ជួយ​នោះឡើយ​។​

​ភ្លាមនោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ទូរ​សព្ទ័​ទៅ​ស្នងការ សុំ​ការអន្តរាគមន៍ តែ​ទូរ​សព្ទ័​ចូល ការឆ្លើយតប​ហើយ បាន​ទូរ​សព្ទ័ សុំ​ការ​អន្តរា​គម​ន្ត៍​ពី​លោក ជន់ ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត តែ​គ្មាន​ការសហការ ក្នុងការ​បង្ក្រាប​នោះឡើយ​។ ដោយ​អូស​បន្លាយពេល រហូតដល់​មោង ១១​និង​៤៥ នាទី​យប់ ទើប​មាន​នគរបាល​ប៉ុស្តិ៍ និង​ស្រុក ដឹកនាំ​ដោយ លោក​អធិការនគរបាល​ស្រុក ឈ្មោះ នូ ធី​រូ ចុះ​ដល់​កន្លែង​រថយន្ត​ឈប់ បែរជា​មិន​ឃាត់​រថយន្ត​ល្មើស ទុក​ឱកាស​ឲ្យ​ក្រុម​មេ​ឈ្មួញ រំ​ដោះយក​រថយន្ត​ខាងលើ ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឃាត់ ដោយ​សុវត្ថិភាព​។​

​អ្នកសារព័ត៌មាន បាននាំគ្នា​ថតរូប​ភាព ហើយ​ត្រឡប់មកផ្ទះ​វិញ ក្នុងនោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ឯង ក៍មក​ផ្ទះ​វិញ​ដែរ ព្រោះ​គ្មាន​ការសហការ ពី​សមត្ថកិច្ច ហើយ​ទុក​រថយន្ត របស់​ក្រុម​ជនល្មើស ចោល​នៅ​ទីនោះ​។ គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​កើតមាន ភាពមិនប្រក្រតី​ដូចខាងលើ​នេះ​ភ្លាម លោក​អភិបាលខេត្ត បានធ្វើការ​កោះប្រជុំ​បន្ទាន់​ភ្លាមៗ ក្នុងនោះ​មាន​លោក ជន ថា​រិ​ទ្ធ ស្នងការ​ង​នគរបាល​ខេត្ត លោក ជិន សុផាត នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់ ការដឹកជញ្ជូន​អូស ដែលជា​កូនឈើ​មិនទាន់​គ្រប់​អាយុ គ្រប់​ប្រភេទ​ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង​។​

​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នេះ​ភ្លាម លោក ជិន សុផាត នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​និយាយប្រាប់ ទៅ​ជនល្មើស​អោយ​បញ្ឈប់ ការរកស៊ី​ដឹក​កូនឈើ​មិនទាន់​គ្រប់​អាយុ តាម​រថយន្ត​នេះ ១​ខែ​សិន ព្រោះ​គេ​ចេញ​ចាប់​ហើយ​។ បើ​ចេញ​ធ្វើ​សកម្មភាព បង្ក្រាប​បទល្មើស ទៅប្រាប់​ឈ្មួញ​រកស៊ី​បទល្មើស អោយ​ឈប់​អញ្ចឹ្ង​ង តើ​ទៅ​បង្ក្រាប​ស្អី ដេក​ផ្ទះ​វិញ​មិនល្អ​ជាង​។ នេះ​បាន​ពិតជា​ឆ្នាំងបាយ របស់គេ​មែន ហើយ​គេ​រងចាំ​មើលថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច ដែល​គេ​ល្បី​ថា ជា​ជើង​ខ្លាំង ខាង​បង្ក្រាប​បទល្មើស​យកលុយ បាន​ប៉ុន្មាន​ដង្ហើមចង្រិត​៕

W@t 11071 W@t 11072