លោក ហែ​ម សុ​​មុ​ន្នី ហៅ​​ម៉ៅ ប​ន្ត​​ប្រើ​​ស្បែ​ក​ជា ប៉ូលិស​សេ​​ដ្ឋ​កិច្ច​​ក្រ​សួង​ ជួ​យ​រ​ត់​កា​រ ឲ្យ​​ឈ្មួញ​​ដឹ​ក​​ឈើ ចេ​ញ​ពី​ ​​​​ស្ទឹ​ង​ត្រែ​ង ទៅ​​វៀ​ត​ណា​ម 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 31  ខែAugust ឆ្នាំ2017   ម៉ោង 14:44   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​​បា​ន​​​ស្ង​ប់​​ស្ងាត់ មួយ​​រ​យះ​ពេ​ល​​ខ្លី  ស្រាប់​តែ​​​នៅ​ក្នុង ខេត្ត​ស្ទឹងត្រែ​ង ជា​រៀ​ងរា​ល់​​យប់ មា​ន​ការ​ដឹ​ក​ឈើ​​ប្រណីត ចេ​ញពី​ស្រុ​ក​​សៀម​​ប៉ាង ឆ្ល​ងកាត់ ខេត្ត​ស្ទឹង​ត្រែង យ​កទៅ​លក់​​នៅ ប្រទេ​ស​វៀ​តណាម ដោយ​​ប្រើ​ប្រាស់រថយន្ត ម៉ាក​សាំ​យ៉ុង ហាយ​ឡែ​ន​ឌ័​រ និង​បា​ឡែ​ន មិនតិចជាង ១៥ គ្រឿង​ទេ ក្នុង​មួយ​យប់​។​

​សកម្មភាព​នេះ អាច​ប្រព្រឹត្តទៅ បាន​ដោយ​រលូន ព្រោះ​មាន​ជើង​ខ្លាំង ខាង​រត់ការ មិនដែល​ភ្លាត់ស្នៀត ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​ម្នាក់ ដែលមាន​តួនាទី ជា​ប៉ូលីស ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈ្មោះ ហែម សុ​មុន្នី ហៅ​ម៉ៅ ។ ប្រភពព័ត៌មាន បានដាក់​ការសង្ស័យថា ឈ្មោះ ហែម សុ​មុន្នី ហៅ​ម៉ៅ ប្រាកដជា​ត្រូវ​គ្នា ជាមួយ សមត្ថកិច្ច​ជំនាញ ក្នុង​កំរិត​ណាមួយ ជាក់​ជាមិនខាន ទើបបានជា ក្បួន​រថយន្ត របស់​ឈ្មោះ ហែម សុ​មុន្នី ហៅ​ម៉ៅ ឆ្លងកាត់​ទៅដោយ​រលូន មិនដែល​មានការ បង្ក្រាប​សោះឡើយ ។

​មានមតិ​មួយ បាន​លើកឡើងថា បើ​លោក ហែម សុ​មុន្នី ហៅ​ម៉ៅ  ជា​ប៉ូលីស ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ថ្នាក់លើ បញ្ជូនមក ដើម្បី​បង្ក្រាប និង​ទប់ស្កាត់ បទល្មើស តែ​បែរជា​ឆ្លៀត​ឨ​កាស និង​យក​តួនាទី មក​រត់ការ កាង​បទល្មើស​ទៅវិញ តើ​អ្នកណា បង្ក្រាប​អ្នកណា​។ ទាក់ទិន​ករណីនេះ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង លោក លាង សេង មិនមាន​អើពើ និង​បទល្មើស​ព្រៃឈើ ដែល​កំពុង ចរាចរណ៍ យ៉ាង​អនាធិបតេយ្យ នៅក្នុង​ទឹកដី ដែល​លោក គ្រប់គ្រង​នោះទេ រឺ​ក៍លោក​បានទទួល លាភ​សក្កា​រះ ពី​ក្រុម​ឈ្មួញ​ឈើ ខុសច្បាប់ អស់ទាំង​នោះដែរ​៕