​ទោះ​​​ជា​មា​ន​​​កំ​​ហុ​ស​​ប៉ុ​ន​​មេ​ឃ ក្នុ​ង​​​​ឧ​ក្រិ​​ដ្ឋ​​​ក​ម្ម​​​ព្រៃ​​ឈើ នៅ​​​​អូរ​ហ៊ុ​ច ក៏​​លោក ឃិ​ន ម៉េ​ង​​ស្រេ​ង នៅតែ​​អា​ច​​ចា​យ​លុ​យ ដើម្បី​​រ​ក្សា​​តំ​ណែង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែSeptember ឆ្នាំ2017   ម៉ោង 15:07   ព័ត៌មាន​ស៊ើប​អង្កេត

ខេត្តមណ្ឌលគិរី ៖ ទោះ​បី​ជា​មា​ន​​កំហុស ក្នុង​​បទ​ ឧក្រិ​ដ្ឋ​​កម្ម ព្រៃ​​ឈើ ធំ​ប៉ុន​​មេឃ ដែល​មិ​ន​អាច យ​ក​ចង្អេរ ទៅ​បាំ​ង​ជិ​ត​ក៏​ដោយ ក៏​លោក​ ឃិ​ន ម៉េង​​ស្រេង មេបញ្ជា​ការ​តំបន់ ​ប្រតិបត្តិ​ការ​សឹក​​រង ខេត្ត​មណ្ឌល​គី​រី នៅ​តែ​​អាច​​ចាយ​លុយ និ​ង​រ​ត់រក​ខ្សែ​ទុយោ ដើម្បី​រក្សា មុខតំណែង ដោយ​ជោគជ័យ នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​សម្បើម ពី​មហាជន ព្រោះ​គេ​មើលឃើញ ជា​ចំហ​រថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង បាន​ក្លាយជា ខ្នងបង្អែក​ដ៏​រឹងមាំ របស់​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់ រាប់សិប​ឆ្នាំ មកហើយ​។​

​សូម​រំលឹកថា នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល ខេមរភូមិន្ទ បាន​ផ្ញើលិខិត ជម្រាប​ទៅ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ កងទ័ពជើងគោក ឲ្យ​ចាត់វិធានការ និង​ណែនាំ​ទៅលើ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្តមណ្ឌលគិរី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង ពាក់ព័ន្ធ​ទៅនឹង បទល្មើស​ព្រៃឈើ នៅក្នុង ភូមិសាស្ដ្រ​ព្រំដែន អូរ​ហ៊ុ​ច ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​នៅក្នុង​លិខិត​នេះ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧  នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង បាន​កំហុស ធ្វេសប្រហែស ក្នុងការ​បំពេញភារកិច្ច និង​ធ្វេសប្រហែស ក្នុងការ​បំពេញការងា​រ ក្រោម​ឥទ្ធិពល ករណី​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច ប៉ុស្ដិ៍នគរបាល ការពារ​ព្រំដែន​អូរ​ហ៊ុ​ច នៃ​វរ​សេនា​តូច នគរបាល​ព្រំដែន​គោក លេខ​៦២១ ក្នុងភូមិ​សាស្ដ្រ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ជម្រាបជូន ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា យ៉ាង​ដូច្នេះ​ទៀតថា «​ចំណារ សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ សម្រេច​ឲ្យ​មាន វិធានការ​អប់រំ ដល់​យោធិន ដែលមាន​កំហុស ដូចខាងលើ ហេតុនេះ សូម​ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក មាន​វិធានការ ធ្វើការ​អប់រំ ណែនាំ​ដល់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្តមណ្ឌលគិរី តែ​នៅ​រក្សា មុខតំណែង​ដដែល​»​។​

​យ៉ាងណាក៏ដោយ ចំណាត់ការ​របស់ សម្តេច​ពិជ័យ​សេនា បាន​រង​ការរិះគន់ យ៉ាង​សម្បើម ពី​សំណាក់ មន្ត្រីរាជការ នៅក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​គេ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង និង​ក្រុមគ្រួសារ របស់គាត់ ដូចជា​កូនស្រី កូនចៅ​ជំនិតៗ និង​សាច់ញាតិ រាប់សិប​នាក់​ទៀត មាន​ជាប់​ទាក់ទិន ជាមួយ​បទល្មើស​ព្រៃឈើ តាំងពី​មុនពេល ដែល​លោក ឃិន ម៉េង​ស្រេង ត្រូវបានតែងតាំង ជា​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្តមណ្ឌលគិរី មកម្ល៉េះ​។ រហូតដល់​ម៉ោង​នេះ សាច់ញាតិ និង​កូនចៅ​ជំនិតៗ របស់លោក ឃិន ម៉េង​ស្រេង នៅតែ​ប្រើ​អំណាច ក្នុងការ​ប្រកប​ជំនួញ ក្នុង​បទល្មើស​ព្រៃឈើ ដោយ​គ្មាន​ខ្លាចក្រែង ពី​ច្បាប់ទម្លាប់ សោះឡើយ​៕