ឈើ​​ប្រ​ណិត​រ​ប​​ស់​​អ្ន​ក​មា​ន​អំ​ណា​ច ដែ​​ល​​ឈ្មោះ ហូ​​វ ជី​​វ៉ៃ ជា​​អ្នក​រត់​​កា​​រ​ប​ង់​​ផ្លូវ សំ​រុក​​ដឹក​ជ​ញ្ជូ​ន​​​ទៅ​ឲ្យ​ឈ្មួ​ញ​​​វៀ​​​ត​​​ណា​​ម តា​​ម​ច្រ​ក​​អូ​រយ៉ា​​ដា​វ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 25  ខែOctober ឆ្នាំ2017   ម៉ោង 06:30   ព័ត៌មាន​ស៊ើប​អង្កេត

ខេត្តរតនគិរី ៖ បន្ទា​ប់ពី ស្ង​ប់​ស្ងា​ត់​​មួយ​​រយះ ជំ​នួ​ញ​​ឈើ​​​ប្រ​ណីត ខុស​ច្បាប់ នៅ​​ខេត្ត​​រត​ន​គីរី បាន​​ក​ក្រើក​​វិញ​​ហើយ គឺ​​ឈ្មួញ បាន​ដឹ​កជ​ញ្ជូន តាម​​ច្រកទ្វា​រ អន្តរ​ជាតិ អូ​រយ៉ា​​ដាវ យ​ក​ទៅល​ក់​នៅ​​ប្រទេ​ស វៀ​ត​ណាម យ៉ា​ង​អ​នាធិ​ប​តេយ្យ ដោយ​​ដឹក តាម​រថយន្ត កាមរី​បា​ឡែ​ន ម៉ាក​ធុន​ត្រា ព្រមទាំង រថយន្ត សាំ​យ៉ុង គ្មាន​សមត្ថកិច្ច​ណាមួយ បង្ក្រាប​សោះឡើយ ព្រោះតែ​ការ ដឹកជញ្ជូន​ឈើ មានការ​ឃុបឃិត​គ្នា ជាល​ក្ខៈ​ប្រព័ន្ធ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ទោះបី​មាន ការហាម​ប្រាម ពី​ថ្នាក់លើ មិន​ឲ្យ ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាងណាក៏ដោយ ក៏​ប៉ុន្មាន​ថ្ងៃនេះ មេ​ឈ្មួញ ហូរ ជី​វ៉ៃ ដែលមាន ខ្នងបង្អែក​ដ៏​រឹងមាំ បាន​ដឹកជញ្ជូន ឈើប្រណិត ក្នុង ១​យប់ ពី ២០​គ្រឿង ទៅ ៣០​គ្រឿង ចេញទៅ​លក់​នៅ​ប្រទេស វៀតណាម តាម​ច្រក​អូយ៉ាដាវ មិនមាន​សមត្ថកិច្ច​ណា ហ៊ាន​សួរនាំ​អ្វី​ឡើយ​។ គេ​ដឹងថា ឈ្មោះ ហូរ ជី​វ៉ៃ គ្រាន់តែ​ជា អ្នក​រត់ការ​ផ្លូវ​ប៉ុណ្ណោះ ហើយ​ម្ចាស់​ជំនួញ​ឈើ គឺជា​របស់​ប្រធាន​អង្គភាព សមត្ថកិច្ច​ប្រដាប់អាវុធ ដ៏​មានអំណាច ក្នុង​ខេត្ត​រត​គិរី​។​

​ប្រភព​បន្តថា ប៉ុន្មាន​ថ្ងៃនេះ គេ​ឃើញ រថយន្ត​សាំ​យ៉ុង ២០​ទៅ ៣០​គ្រឿង វ៉ៃ​សញ្ញា​សំគាល់​អក្សរ A ដែល​គេ​ដឹងថា ជា​របស់​មេ​ឈ្មួញ ហូរ ជី​វ៉ៃ  ដោយមាន​ការ បើកភ្លើង​ខៀវ ពី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ គ្រប់ផ្នែក បានចាប់ផ្តើម ដឹកជញ្ជូន​ឈើ ចេញទៅ​ប្រទេស វៀតណាម យ៉ាង​គគ្រឹកគគ្រេង​។ លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ និង​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ គយ ច្រក​អូរ​យ៉ា​ដាវ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ ដឹកជញ្ជូន​ឈើ ចេញទៅ ប្រទេស​វៀតណាម ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​៕