ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន ត្រូវ​រ៉ឺម៉ក​បើក​បុក ស្លាប់​ពេល​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 25  ខែOctober ឆ្នាំ2017   ម៉ោង 12:26   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ជា​​អ្នក ថ្មើ​រជើ​ង​​ម្នាក់ បាន​​ស្លា​ប់ ពេល​​ប​ញ្ជូន ដល់​​ម​ន្ទីរពេ​ទ្យ ដោ​យ​សារ ដើរ​​ឆ្លង​ផ្លូវ មិ​ន​​ប្រ​យ័ត្ន ត្រូវ​​រ៉ឺម៉ក​​ម៉ូតូ​​កង់​​៣ បើក​​បុក កាល​ពី​វេលា​​ម៉ោ​ង ១១​និង​​៥០ នា​ទី ថ្ងៃទី​​២៤ ខែ​តុលា ឆ្នាំ​២​០១៧ នៅ​លើ​កំ​ណាត់ ផ្លូវ​ខេ​ត្ត​​លេខ​៣៨០ ត្រង់ចំណុច ភូមិ​ឃ្លាំងមឿង​ត្បូង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ អ្នក​ថ្មើ​ជើង​ឈ្មោះ ម៉េង នី​ភេទ​ស្រី អាយុ ៨៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃ្លាំងមឿង​ត្បូង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ដើរ​ឆ្លងកាត់​ផ្លូវ ពី​ខាង​លិចទៅ​កើត លុះ​មកដល់ ចំណុចកើតហេតុ  ត្រូវបាន​ម៉ូតូ​កង់​បី ពារ​ត្រូវ​និង​ដើមដៃ អ្នក​ថ្មើ​ជើង បណ្តាលអោយ​ដួល បោក​និង​ផ្លូវ រងរបួស​ជា​ទម្ងន់ និង​បាន​ស្លាប់ ពេល​បញ្ជូន​ដល់ មន្ទីរពេទ្យ​។

​ចំណែក​អ្នកបើកបរ ម៉ូតូ​កង់​បី ឈ្មោះ ឈុំ សំ​អាត់ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ នៅ​ភូមិ​ថ្មដា ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ត្រូវបាន​ប្រជាពលរដ្ឋ ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ព្រែក​អំពិល ដើម្បី​ចាត់ការ តាមច្បាប់​៕