សង្ស័យ​ភ្លើង​ប្រចណ្ឌ ច្របាច់ក​ប្រពន្ធ ស្លាប់​នៅក្នុង​ប្រឡាយ ហើយរ​ត់ទៅ​សារភាព​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែOctober ឆ្នាំ2017   ម៉ោង 12:08   ព័ត៌មានជាតិ

​ខេត្តបាត់ដំបង ៖ បុរ​ស​ម្នាក់ បា​ន​ច្រ​បាច់​ក ប្រព​ន្ធ​ខ្លួ​នឯង រហូ​តដ​ល់​​ស្លាប់ ត្រូវ​អ្ន​ក​ស្រុក ប្រទះ​ឃើញ​​សព នៅ​ក្នុង​​លូ ប្រឡា​យ​ទឹក បង្ក​កា​រភ្ញាក់​ផ្អើល កាលពី​​វេលា​​ម៉ោង ១១​និង​​៤០ នា​ទី ថ្ងៃទី​២​៥ ខែតុ​លា ឆ្នាំ​២០១​៧ ស្ថិត​នៅ ភូមិ​​វត្ត​ក​ណ្តា​ល ឃុំ​​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​អំ​ព់​ឃាត​កម្មនេះ គេ​សង្ស័យថា កើតឡើង ដោយសារ ភ្លើង​ប្រច័ណ្ឌ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១១​និង​៤០ នាទី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅក្នុង​ទឹក​ប្រឡាយ សហគមន៍ ស្ថិត​ក្នុងភូមិ វត្ត​កណ្តាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្ត បាត់ដំបង មាន​ករណី ឃាតកម្ម​បង្កដោយ ជ​នស​ង្ស​យ័​ជា​ប្តី មានឈ្មោះ ហើ​ស ហឿន បាន​ច្របាច់ក ប្រពន្ធ​ឈ្មោះ នី ស្រី​នាង ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ ភូមិ​សំបុក​អក ឃុំ កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​។​

​យ៉ាងណាក៏ដោយ ក្រោយពេល​កើតហេតុ បុរស​ជា​ប្តី និង​ជា​ជនសង្ស័យ បានរ​ត់ទៅ​សារភាព នៅ​ទីបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​សង្កែ ដោយ​បញ្ចា​ក់ថា ខ្លួន​ជា​អ្នកធ្វើ ដោយសារតែ​ខ្លួន ប្រចណ្ឌ​ប្រពន្ធ លួច​មាន​សហាយ​។ ជនសង្ស័យ កំពុង​ឃុំខ្លួន និង​ធ្វើការ​សាកសួរ នៅ​អាវុធហត្ថ ស្រុក​សង្កែ ដើម្បី​កសាង​សំណុំរឿង ចាត់ការ តាមផ្លូវ​ច្បាប់​៕