ប្រពន្ធ​ពរ​កូនតូច​ដែល​ឈឺ និង​អង្រួន​សព​ប្តី ដែល​ស្លាប់ ដោយ​គ្រោះថ្នាក់ ចរាចរណ៍ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែOctober ឆ្នាំ2017   ម៉ោង 12:24   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ ពេល​​ប​ញ្ជូន ទៅ​​មន្ទី​រពេ​ទ្យ ដោ​យសា​រ​រ៉ឺម៉​ក​​ម៉ូតូ បើក​​បុក យ៉ាង​ពេ​ញទំ​ហឹង​ ខណៈ​ជ​នរង​គ្រោះ​ កំពុ​ង​​ជិះ​​ម៉ូតូ ក្នុង​ទិស​ដៅ​ ប​ញ្ច្រាស​គ្នា កាល​ពី​វេលា​​ម៉ោ​ង ៨​និ​ង​២០ នាទី​​យប់ ថ្ងៃទី​​២៥ ខែ​តុលា ឆ្នាំ​២​០១៧ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ទល់មុខ វិទ្យាល័យ​ជម្ពូ​វ័ន នៅក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ សៅ ស៊ីថា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​សង្កាត់ ភ្លើង​ឆេះរ​ទះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ស្រុក​ព្រៃឈ ខេត្តកំពង់ចាម បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CK 7048 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​មាន​ម៉ូតូ សណ្តោង​រ៉ឺម៉ក គ្មាន​ស្លាក​លេខ ធ្វើដំណើរ ពី​កើ​តទៅ​លិច ដោយ​មិនមាន ភ្លើង​បំភ្លឺ​ផ្លូវ ក៏​ជ្រុល​បុក​ជាមួយ ម៉ូតូ​ជនរងគ្រោះ ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ ហើយ​ស្លាប់ ពេល​បញ្ជូនទៅ មន្ទី​ត​ពេទ្យ​៕