ល្បួង​ក្មេងស្រី​ទៅ​រំលោភ បានសម្រេច ជា​បន្តបន្ទាប់ ដោយ​ឲ្យ​លុយ​ម្តង ៥​ពាន់​រៀល 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែOctober ឆ្នាំ2017   ម៉ោង 12:19   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​ ត្រូវ​​ស​មត្ថ​កិ​ច្ច នគរ​បាល ចា​ប់​​ឃាត់​ខ្លួន ដោយ​សា​រ​ល្បួង ក្មេង​ស្រី អាយុ ១៣​​ឆ្នាំ យក​ទៅ​រំ​លោភ បាន​ស​ម្រេច ជា​​បន្ត​ប​ន្ទាប់ ដោ​យ​ឲ្យ​​លុយ​​ម្តង ៥​ពាន់​​រៀល បង្ក​​ការ​ភ្ញាក់​ផ្អើ​ល កាល​ពី​វេលា​​​ម៉ោង ១៦​​និង​​០០ នា​ទី ថ្ងៃ​ទី​​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំនុច​លើផ្ទះ ជ​នស​ង្ស​យ័ ក្នុងភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ច​.​ស​.​វ ភេទ​ស្រី អាយុ ១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល​។ ដោយឡែក ជ​នស​ង្ស​យ័ ឈ្មោះ គួ​ន ងី​ម ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន ដោយយោង តាម​ព​ក្យ​បណ្តឹង របស់​ម្តាយ ក្មេងស្រី​រងគ្រោះ​។

​មុនពេល មានការ​ភ្ញាក់ផ្អើល ម្ដាយ​ជនរងគ្រោះ បាន​ហៅ​កូនស្រី មក​សួរ ទើប​កូនស្រី ឆ្លើយថា ខ្លួន​ត្រូវបាន ឈ្មោះ គួ​ន ងី​ម លួង​ហៅ​ទៅ​រួមភេទ នៅក្រោយ​ភូមិ ចំនួន ២​ដង  ដោយ​ម្ដងៗ គាត់​អោយ​លុយ ចំនួន ៥០០០​រៀល ។ ក្រោយមកទៀត ជ​នស​ង្ស​យ័ លួង​ហៅ​ទៅ រួមភេទ ចំនួន ២​ដង នៅ​នឹង​ផ្ទះ​គាត់ លើក​ទី​១ គាត់​អោយ​លុយ ចំនួន ៥០០០​រៀល លើក​ទី​២ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ម្ដងទៀត គាត់​អោយ​លុយ ចំនួន ១០០០០​រៀល រួច​គាត់​គំរាម កុំអោយ ប្រាប់​ម៉ែឪ​៕