បើកឡាន​លឿន​ក្នុង​ទីប្រជុំជន បុក​ស្ត្រី​ម្នាក់​ស្លាប់ ពេល​ដើរ​ឆ្លងផ្លូវ ហើយ​ដាក់​មេ​ប្រូច​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែOctober ឆ្នាំ2017   ម៉ោង 12:36   ព័ត៌មានជាតិ

​ខេត្តកណ្ដាល ៖ ស្ដ្រី​ជា​​អ្ន​ក​​ថ្មើរ​ជើង​​ម្នាក់ បាន​​ស្លាប់​​ក្នុ​ង​ថ្លុ​ក​ឈាម យ៉ា​ង​អា​ណោ​ចអា​ធ័ម ដោ​យ​សារ ដើរ​ឆ្ល​ង​ផ្លូវ មិន​​ប្រ​​យ័ត្ន ត្រូវ​​រថ​យន្ដ មិន​​ស្គាល់​​ម៉ាក បើក​បុ​ក​​ពេញទំហឹង បណ្ដា​​លឲ្យ​​ដួល បោក​​ទៅ​នឹង​​ផ្លូវ ស្លាប់​​ភ្លាម​ៗ រីឯ​រថ​យន្ដ បើ​ក​រត់​គេច បាត់ស្រមោល កាលពី​វេលា​ម៉ោង ៥​និង​១០ នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ លើ​កំណាត់ ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ គីឡូម៉ែត្រ លេខ​២១-២២ ត្រង់ចំណុច មុខ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេ​ត្ក​ណ្ដា​ល​។

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ថុ​ត រី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ មុខរបរ អ្នក​សម្អាត រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ ក្នុងភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​ប្រាសាទ ឃុំ​ដើម​ឫស្ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកឯ​រថយន្ដ​បង្ក មិន​ស្គាល់​ម៉ាក អ្នកបើកបរ មិន​ស្គាល់​អត្ដ​សញ្ញាណ បើករថយន្ដ រត់គេច​បាត់ ពី​កន្លែងកើតហេតុ ហើយ​ក្រោយពេល វាស់វែង និង​ធ្វើ​កំណត់ហេតុ សព​ជនរងគ្រោះ ត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕