ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​ឡាន របួសធ្ងន់​ស្រាល ៣​នាក់ នៅមុខ​ខារ៉ាអូខេ ស៊ី​ធី​ហ្គោល​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 26  ខែOctober ឆ្នាំ2017   ម៉ោង 12:41   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ជា​អ្ន​ក​បើ​ក​​ម៉ូ​តូ​​ម្នាក់ បា​ន​រង​របួ​ស​ធ្ងន់ និង​​អ្នក​រួម​ដំណើ​រ ២​​នា​ក់​ទៀត បា​ន​រងរ​បួ​ស​ស្រាល ដោ​យ​សារ បើក​​ម៉ូតូ​​ទៅ​បុក ជាមួ​យ​រ​ថ​យន្ត កាលពី​វេ​លា​​​ម៉ោង ០០​និ​១០​ នាទី​ ថ្ងៃទី​​២៦ ខែតុ​លា ឆ្នាំ​​២០១៧ លើផ្លូ​វ​៧​​មករា ត្រង់ចំណុច មុខ​ខារ៉ាអូខេ ស៊ី​ធី​ហ្គោល ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ ម៉ូតូ​ម៉ាក AREBLADE ពណ៌​ស លាយ​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ សិន បាវ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​អ្នករួមដំណើរ ចំនួន ២​នាក់​ស្រី  ១​នាក់ មាន​ទិសដៅ​ពី​លិច ឆ្ពោះទៅ​កើត បាន​បុក​រថយន្ត តូយ៉ូតា​ព្រូស ពណ៌​ទឺ​កមាស ពាក់​ផ្លាកលេខ ព្រះសីហនុ 2A-4621 បើកបរ​ដោយ ឈ្មោះ ង៉ែត មនោ​រម្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែលមាន​ទិសដៅ បញ្ច្រាស់​គ្នា​។

​គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស ចំនួន ៣​នាក់ រួមមាន ១-​ឈ្មោះ សិន បាវ អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ បាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​គ្លីនិក​ចាក់អង្រែ​។ ២-​ឈ្មោះ ឈឿន ផល្លា អ្នករួមដំណើរ លើ​ម៉ូតូ រងរបួស​ស្រាល មិន​សម្រាក ព្យាបាល​ទេ​។ ៣-​ឈ្មោះ ថាច់ ស្រីអូន អ្នករួមដំណើរ លើ​ម៉ូតូ រងរបួស​ស្រាល មិន​សម្រាក ព្យាបាល​ទេ​។ ក្រោយពេល​វាស់វែង ម៉ូតូ និង​រថយន្ត បាន​យកមក​រក្សាទុក នៅ​ការិយាល័យ នគរបាល​ចរាចរណ៍ ផ្លូវគោក ដើម្បី​ដោះស្រាយ តាម​នីតិវិធី​៕