ឡើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បុក​គ្នា​លាន់​ដូច​រន្ទះ ស្លាប់​ម្នាក់ និង​របួស ១១​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែOctober ឆ្នាំ2017   ម៉ោង 12:50   ព័ត៌មានជាតិ

ខេត្ត​ត្បូងឃ្មុំ ៖ យ៉ាង​ហោច អ្នក​ដំ​ណើរ ចំ​នួន ១១​​នាក់ បា​ន​​រងរ​បួស និង​​ស្លាប់ អ្ន​កបើ​ក​បរ រថ​យន្ត​​ម្នាក់ ក្នុង​នោះ​រ​បួស​ធ្ងន់ ៧​​នាក់ និង​​ស្រាល ៤​​នាក់ ហើយ​​មាន​ជនជា​តិ វៀតណាម ២​​នាក់ បាន​​រងរ​បួស ដោ​យសារ រថ​យន្ត សាំ​យ៉ុ​ង ដឹក​​អ្នក​ដំ​ណើរ២​គ្រឿង បើក​បុក​គ្នា នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច ត្រពាំង​ព្រៃ និង​ភូមិ ពោធិ​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក តាម​បណ្តោយ ផ្លូវជាតិ​លេខ​៨ ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ ២០៧-២០៨​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នេះ កើតឡើង ដោយសារតែ ការឡើង​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ដោយ​រថយន្ត មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ 2A 0554 កំពង់ឆ្នាំង ដឹក​អ្នកដំណើរ ១០​នាក់ មកពី​ភ្នំពេញ ឆ្ពោះទៅ​ក្រែក និង​មួយគ្រឿង​ទៀត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2AM 7396 ភ្នំពេញ បានធ្វើ​ដំណើរ ទៅ​ភ្នំពេញ អ្នកបើកបរ បាន​ស្លាប់ នៅនឹងកន្លែង​។ ដោយឡែក អ្នករងរបួស បាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ស្រុក​ពញាក្រែក និង​មន្ទីរពេទ្យ ខេត្តកំពង់ចាម និង​ខ្លះទៀត កំពុង​រក​មធ្យោបាយ បញ្ជូនទៅ​សង្គ្រោះ នៅ​ប្រទេស វៀតណាម​៕