ឡិច​ស៊ី​ស RX-300 បើក​បុក​ម៉ូតូ​កំពុង​បត់​ឆ្វេង ស្លាប់​ស្ត្រី ២​នាក់ និង​របួសធ្ងន់​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែOctober ឆ្នាំ2017   ម៉ោង 12:16   ព័ត៌មានជាតិ

​ខេត្តកំពង់ធំ ៖ ស្ត្រី ២​នា​ក់ បាន​ស្លា​ប់ យ៉ាង​​អា​ណោ​ច​អា​ធ័ម និង​​បុរស ជា​អ្នក​បើ​ក​​ម៉ូតូ បាន​រង​របួស​​ធ្ងន់ ដោយ​សារ​រ​ថ​យន្ត ម៉ាក​ឡិ​ច​​ស៊ី​ស RX-​300 បើ​ក​​បុក​​ម៉ូតូ ហុង​ដា​ឌ្រី​​ម កាល​ពី​វេ​លា​​ម៉ោង ០៨​​និង​​១០ នា​ទី​ព្រឹក ថ្ងៃទី​​២៦ ខែតុ​លា ឆ្នាំ​​២០១៧ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ លេខ​១៤៦-១៤៧ ក្នុងភូមិ សាលា​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌ ស ពាក់​ផ្លាកលេខ សៀមរាប 2B 5130 បើកបរ​ដោយ ឈ្មោះ ហ៊​ន់ សុខុន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្នាក់នៅ ភូមិរ​ការ​កោង ឃុំ​មហាលាភ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សន្ទុក បាន​បុក​ម៉ូតូ ដែល​បើក​បត់​ឆ្វេង ក្នុង​ទឹ​សដៅ​ស្របគ្នា ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ធំ 1H.6058​។​

​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ អ្នកបើក​ម៉ូតូ ឈ្មោះ ហ៊ួ​ន យ៉ាន ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ស្នាក់នៅ ភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រងរបួស​ធ្ងន់​។ ដោយឡែក អ្នករួមដំណើរ​លើ​ម៉ូតូ  មាន​ចំនួន​២​នាក់ ១- ឈ្មោះ ស សុះ ភេទ​ស្រី អាយុ ៦៨​ឆ្នាំ  ស្លាប់​នៅ កន្លែងកើតហេតុ ២- ឈ្មោះ ទៀង ភេទ​ស្រី អាយុ ៦៨​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ ឯកជន ៥១៥ ខេត្តកំពង់ធំ  អ្នក​ទាំង​២ ស្នាក់នៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕