គួរ​ឲ្យ​អាសូរ​ណាស់ បុរស​ចំណាស់ គាំងបេះដូង​ស្លាប់ ពេល​ក្រុមគ្រួសារ នាំទៅ​ពេទ្យ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែOctober ឆ្នាំ2017   ម៉ោង 12:03   ព័ត៌មានជាតិ

​ខេត្តកោះកុង ៖ បុរស​​ម្នាក់ បាន​​ដេក​ស្លាប់ នៅ​ក្នុង​​ប​ន្ទប់ ផ្ទះសំ​ណា​ក់ ពេល​ដែ​ល ក្រុម​គ្រួ​សារ ជូនទៅ​​ពិ​និត្យ សុខ​ភាព នៅ​ប្រ​ទេ​ស​​ថៃ បង្ក​​ការ​ភ្ញា​ក់​ផ្អើល កាល​ពី​​វេលា​ម៉ោង ១​និង​៣​០ នាទី​​យប់ ឈាន​ចូល ​ថ្ងៃទី​២​៧ ខែ​តុលា ឆ្នាំ​២​០១៧ នៅ​​ចំណុច ផ្ទះសំណាក់ អី​ង​ដ​យ ស្ថិតក្នុង ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សី​ន កឹង ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល បានធ្វើ​ដំណើរ ទៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ សុខភាព តែ​ជា​អកុសល បាន​ស្លាប់ បាត់បង់​ជីវិត ពេល​កំពុង សម្រាក​នៅ បន្ទប់​ផ្ទះសំណាក់ ជាមួយ​ក្រុមគ្រួសារ នៅចាំ​យាម​។ ករណីនេះ សមត្ថកិច្ច បាន​សហការ​ជាមួយ ក្រុមគ្រូពេទ្យ បង្អែក​ខេត្ត ធ្វើការ​ពិនិត្យ​រួច ហើយ​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕