លង់​ស្នេហ៍​ប្រុស​ព្រាន ល្បួង​ឲ្យ​ប្រើ​គ្រឿងញៀន ហើយ​រំលោភ​បូក បានសម្រេច​ទាំង ៥​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែOctober ឆ្នាំ2017   ម៉ោង 12:26   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ នាង​ក្រ​មុំ​​ម្នាក់ បា​ន​​លង់​​ស្នេហ៍ យុវ​ជន​ឈា​មរាវ តាម​​ទូរ​ស័ព្ទ រហូត​​ណា​ត់​ជួប​គ្នា ដើរ​លេ​ង និ​ង​​ប្រើ​ប្រាស់ គ្រឿង​ញៀ​ន ហើយ​​ទីបំ​ផុត បុរស​​ជា​ស​ង្សារ បាន​​បបួល​​គូកន​ ទៅ​ធ្វើ​​សក​ម្មភាព រំលោ​ភ​​បូក បាន​សម្រេ​ច ទាំង ៥​​នាក់ ចំនួន ២​លើក នៅ​ចំណុច ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ទើប​នាង​ដាក់ពាក្យ​បណ្តឹង ឲ្យ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ជនល្មើស បាន ២​នាក់​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ង​ថា ជនរងគ្រោះ ឈ្មោះ ខ​.​ត ភេទ ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​ដោយឡែក ជនសង្ស័យ មាន​គ្នា ០៥​នាក់ ត្រូវ​ឃាត់ខ្លួន បាន ២​នាក់ រួម​ម​មាន ១.​ឈ្មោះ ឡូ សិលា ហៅ​ពៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ២.​ឈ្មោះ ថុ​ន ឈុនលី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ដឹក​គ្រឿងសំណង់ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា​។​

​ដោយឡែក ជនល្មើស ៣​នាក់​ទៀត កំពុង​រត់គេចខ្លួន ១.​ឈ្មោះ សេង នៅ ហៅ​ណាក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា​។​២.​ឈ្មោះ ព្រិល ម៉ូ ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា​។ ៣.​ឈ្មោះ ទូច រ​ត្ន័ ហៅ វៃ ភេទ ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា​។ រយះពេល មួយខែ​មកហើយ ជនរងគ្រោះ បាន​ចេញពីផ្ទះ មកលេង​មិត្តភក្តិ នៅ​ភ្នំពេញ ក្រោយមក ជនរងគ្រោះ បាន​ស្គាល់ ជនសង្ស័យ ឈ្មោះ សេង នៅ ហៅ ណាក់ តាមរយះ​ទូរស័ព្ទ​។

​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៧​និង​០០ នាទី ជនសង្ស័យ​ឈ្មោះ សេង នៅ ហៅ​ណាក់ និង​ឈ្មោះ ឡូ សិលា ហៅ​ពៅ បាន​ជិះ​ម៉ូតូ ទៅ​ឌុប​ជនរងគ្រោះ នៅ​ម្តុំ​ហ្គា​រ៉ា​ស​សាំង តេ​លា ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ យកមក​ដាក់​នៅផ្ទះ គ្មាន​មនុស្ស​នៅ ក្នុងភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល​។ បន្ទាប់មក ជនសង្ស័យ​ទាំង ០៥​នាក់ រួមទាំង ជនរងគ្រោះ នាំគ្នា ប្រើប្រាស់ គ្រឿងញៀន ហើយ​ជនសង្ស័យ ឈ្មោះ សេង នៅ ហៅ​ណាក់ បានចាប់ផ្តើម រំលោភ​សេ​ពស​ន្ថ​វះ ទៅលើ​ជនរងគ្រោះ​។​

​ពេល​រំលោភ បានសម្រេច​ហើយ ជនសង្ស័យ ឈ្មោះ ឡូ សិលា ហៅ​ពៅ ឈ្មោះ ថុ​ន ឈុនលី ឈ្មោះ ទូច រ័ត្ន និង​ឈ្មោះ ព្រិល ម៉ូ បាន​រំលោភ​សេព​ស​ន្ថ​វះ ទៅលើ​ជនរងគ្រោះ បន្តបន្ទាប់ រហូត​បានសម្រេច ទាំងអស់គ្នា​។ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ២១​និង​០០ នាទី ជនសង្ស័យ​ទាំង ០៥​នាក់ បាន​រំលោភ ជនរងគ្រោះ ម្តងទៀត បានសម្រេច​ទាំង ០៥​នាក់ ។ លុះដល់​ថ្ងៃទី ឲ​២៦ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៧​និង​០០ នាទី ជនរងគ្រោះ បានមក​ដាក់ ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល ព្រែក​តា​កូវ ទើប​សមត្ថកិច្ច ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​បាន ២​នាក់ ឈ្មោះ ឡូ សិលា ហៅ ពៅ និង​ឈ្មោះ ថុ​ន ឈុនលី ដើម្បី​ចាត់ការ តាមច្បាប់​៕