ឡាន​ដឹកទំនិញ បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ហើយ​តៃកុង​បើក​រត់ ដល់​ស្ពាន​លី​យ៉ុង​ផាត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 27  ខែOctober ឆ្នាំ2017   ម៉ោង 12:31   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បា​ន​​ស្លាប់ នៅ​ក្នុង​​ថ្លុក​ឈាម ដោ​យ​សារ​រ​ថ​យន្ត បើក​​បុក ពេល​​កំ​ពុង​​ជិះ​​ម៉ូតូ បង្ក​​ការភ្ញា​ក់​ផ្អើល នៅវេ​លា​​ម៉ោង ៨​និ​ង​៣០​ នា​ទី យ​ប់​​ថ្ងៃទី​២៦ ខែតុ​លា ឆ្នាំ​២​០១៧ ស្ថិត​នៅតា​ម​ប​ណ្តោ​យ ផ្លូវ​ជាតិ​​លេខ​៦ ម្តុំ​​ស្ពាន​​លី​​យ៉ុង​ផាត សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើក​ម៉ូតូ​ធុន​ធំ ឆ្ពោះ​ចូលមក រាជធានី​ភ្នំពេញ ពេលនោះ​ក៏មាន រថយន្ត​ធុន​ធំ​មួយគ្រឿង ធ្វើដំណើរ ចេញពី​ភ្នំពេញ បាន​បុក​ជាមួយ ម៉ូតូ​រងគ្រោះ បណ្តាល​ឲ្យ​បុរស អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ កន្លែងកើតហេតុ​។​

​ជនរងគ្រោះ មានឈ្មោះ ឡុង ជិ​វ័ន ភេទ​ប្រុស នៅ​ភូមិ​ត្រពាំង​ត្មាត ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក បាន​បើក​រត់ ដល់​ចំណុច ស្ពាន លី​យ៉ុង​ផាត ទើប​សមត្ថកិច្ច នគរបាល ឃាត់​ចាប់បាន តែ​តៃកុង បានដាក់​មេ​ប្រូច បាត់ទៅហើយ​៕