សង្ស័យ​ជម្ងឺ សរសៃប្រសាទ​រើ​ឡើង ចុះ​ហែល​ទឹកទន្លេ រហូត​លង់​ស្លាប់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 31  ខែOctober ឆ្នាំ2017   ម៉ោង 10:23   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ ដែលមា​ន​ស​តិ មិនសូ​វ​ល្អ បា​ន​ល​ង់ទឹក​​ស្លាប់ ​ត្រូវ​បាន​​អ្នក​ភូមិ រាវ​រក​​ឃើញ ហើ​យ​រាយ​ការ​ណ៍ ឲ្យ​​ស​មត្ថ​កិច្ច ចុះ​ទៅ​ពិ​និត្យ កាល​ពី​វេ​លា​​ម៉ោង ១៥​និង​០០ នាទី ថ្ងៃ​ទី​​៣០ ខែ​តុលា ឆ្នាំ​២​០១៧ នៅ​ចំ​ណុច ទន្លេ​បាសា​ក់ ស្ថិត​​ក្នុងភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ ស៊ន ម៉ាប់ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​រកា​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល  ជាម​នុស្ស មាន​ជម្ងឺ សរសៃប្រសាទ​។ ឈ្មោះ សម្បត្តិ ចាន់នី ភេទ​ស្រី អាយុ ៦២​ឆ្នាំ មាន​ទីលំនៅ ភូមិ​រកា​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវជា​ម្តាយ ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កូន​គាត់ មាន​ជំងឺសរសៃប្រសាទ បាន​ដើរ​តាម បណ្តោយ​ភូមិ ព្រែក​តា​ប្រាក់ ដោយ​ដើរចូល ផ្ទះ​គេ​ជាច្រើន រករឿង​គេឯង​។ បន្ទាប់មក​គេ​ឃើញ គាត់រ​ត់ទៅ​មាត់ទន្លេ ចុះ​ហែល​ទឹក ស្រាប់តែ​លិច​បាត់ បន្ទាប់មក ក៏មាន​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ ក៏​នាំគ្នា ចុះ​មុជ​រាវ​រកឃើញ សាកសព នៅវេលា​ម៉ោង ១៦​និង​០០ នាទី​៕