ឡើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ជ្រុល​ទៅបុក​ឡាន​ដឹក​ខ្សាច់ របួសធ្ងន់ ២​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 31  ខែOctober ឆ្នាំ2017   ម៉ោង 10:49   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ រថ​យន្ត ហា​យ​ឡិ​ន​​ឌ័​រ មួយ​គ្រឿង វ៉ា​​ជែង​​មិ​ន​ប្រ​យ័ត្ន ជ្រុល​​ទៅ​បុក រថ​យន្ត​​ធំ ដឹក​​ខ្សាច់ ដែល​​កំពុ​ង​បើ​កប​រ បញ្ច្រា​ស​ទិ​ស​គ្នា បណ្ដាល​​ឲ្យ​រ​ងរបួ​ស មនុ​ស្ស​ចំនួន ២​នា​ក់ កាលពី​វេ​លា​​ម៉ោង ១៣​និ​ង​២៥ នា​ទី ថ្ងៃទី​​៣០ ខែ​តុលា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១៦១-១៦២ ស្ថិតនៅក្នុង ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មុនពេល​កើតហេតុ រថយន្ត ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ បើកបរ​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បាន​វ៉ា​ជែង​រថយន្ត ១​គ្រឿង​ទៀត រួច​ចូល​ទៅបុក ជាមួយ​រថយន្ត​ធុន​ធំ ដឹក​ខ្សាច់ ដែលមាន​ទិសដៅ បញ្ច្រាស់​គ្នា ពេញទំហឹង​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស ២​នាក់ ត្រូវបញ្ជូន ទៅ​សង្គ្រោះ នៅ​គ្លីនិក លិ​គឹម​ឌី​វាលរេញ៕