ផឹកស៊ី​ស្រវឹង ចាក់​ប្រពន្ធ​ត្រូវ​ដើម​ដោះ​មួយ​កន្ត្រៃ ព្រឹក​ឡើង​ប្តឹង​ប៉ូលិស​ឲ្យ​វាយខ្នោះ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 31  ខែOctober ឆ្នាំ2017   ម៉ោង 11:18   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ ត្រូ​វ​ស​មត្ថ​កិច្ច ចា​ប់​​ឃាត់​ខ្លួន ​យោ​ង​​តាម ពា​ក្យ​ប​ណ្តឹង របស់​​ប្រព​ន្ធ ដោ​យ​​សារ ផឹក​ស៊ី​​ស្រវឹង យក​​ក​ន្ត្រៃ ចាក់​​ប្រ​ពន្ធ ត្រូវ​ដើ​ម​​ដោះ​ខា​ង​ឆ្វេង ហើយ​​ចា​ក់​ខ្លួនឯ​ង បណ្តា​ល​​ឲ្យ​រងរ​បួ​ស​​ធ្ងន់ បង្ក​​ការភ្ញា​ក់​ផ្អើល កាល​ពី​វេ​លា​​ម៉ោង ២៣​និង​៣០ នាទី ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវជា​ប្រពន្ធ ឈ្មោះ ស៊ឹម ស្រី​ប៉ុច  អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ដោយឡែក ជនសង្ស័យ ត្រូវជា​ប្តី ឈ្មោះ សេក ចាន់​សូរិយា  អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ ភូមិ​ព្រែក​តាន​ប់​ឃុំ កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​ឃាត់ខ្លួន​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ កំពុងតែ ដេក​នៅលើផ្ទះ ពេលនោះ ជនសង្ស័យ​ជា​ប្តី  មកពី​ផឹកស្រា ដោយមាន​សភាព ស្រវឹង​ខ្លាំង បានមក​រករឿង ជនរងគ្រោះ ហើយ​យក​កន្ត្រៃ ចាក់​ជនរងគ្រោះ ត្រូវ​មួយ​កន្ត្រៃ ចំ​ដើម​ដោះ​ខាងឆ្វេង ហើយ​ជនសង្ស័យ ក៏បាន​ចាក់​ខ្លួនឯង ចំនួន​មួយ​កន្ត្រៃ​ដែរ ចំ​ដើមទ្រូង ខាងឆ្វេង​។ បន្ទាប់មក ជនរងគ្រោះ បាន​ស្ទុះ​យក​កូន រត់​ចុះមក​ក្រោមផ្ទះ ហើយក៍​ស្រែក ហៅ​ម្តាយ​ឲ្យ​ជួយ នាំទៅ​មន្ទីរពេទ្យ​៕