បើកឡាន​បត់​ឆ្វេង​មិន​ប្រយ័ត្ន បុក​ជាមួយ​ម៉ូតូ ស្លាប់​កុមារី​ម្នាក់ និង​របួសធ្ងន់ ៤​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 31  ខែOctober ឆ្នាំ2017   ម៉ោង 13:57   ព័ត៌មានជាតិ

​ខេត្តបាត់ដំបង ៖ ក្មេ​ង​ស្រី​​ម្នាក់ បាន​​ស្លាប់ គួរ​ឲ្យ​​សង្វេ​គ និង ៤​នា​ក់​ទៀ​ត បាន​​រ​ងរបួ​ស​​ធ្ងន់ ដោ​យសារ​រ​ថ​យន្ត បើក​ប​ត់​​ឆ្វេង មិន​​ប្រ​យ័ត្ន ​​បុក​​​ជា​មួ​​យ​​ម៉ូតូ កាល​ពី​​វេលា​ម៉ោង ៨​និ​ង​​៣០ នាទី​ ថ្ងៃទី​៣១ ​ខែតុ​លា ឆ្នាំ​​២០១៧ តា​ម​ប​ណ្តោយ ផ្លូវ​ជាតិ​លេខ ៥ ត្រង់ចំណុច ក្រុមទី ១៧ ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ រថយន្ត​ម៉ាក់ ហី​ឡាស់​វី​កូ ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE1322 អ្នកបើកបរ ឈ្មោះ ម៉ៅ សុ​វណ្ណា​រី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​បុក​ជាមួយ ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1X 5277 អ្នក​បើ​បរ​ឈ្មោះ ធឿន ទ្រី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង រងរបួស​ធ្ងន់​។​

​ដោយឡែក អ្នករួមដំណើរ ១-​ឈ្មោះ ធឿន ចាន់​ឌី ភេទ ស្រី​អាយុ ១៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយ​អ្នក​ឌុប របួសធ្ងន់ ២-​ឈ្មោះ ឌី វ៉ាន់ដា ភេទ ស្រី អាយុ ៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា បាន​ស្លាប់ ៣-​ឈ្មោះ វ៉ាន់ វិត​ភេទ ស្រី អាយុ ១០​ឆ្នាំ រស់នៅ​ជាមួយគ្នា រងរបួស​ធ្ងន់ ៤-​ឈ្មោះ សាត ហេង ភេទ​ប្រុស អាយុ ១០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា រងរបួស​ធ្ងន់​។ មុនពេល​កើតហេតុ រថយន្ត​បើកបរ មាន​ទិសដៅ ពី​ជើង​ទៅ​ត្បូង ហើយ​បត់​ឆ្វេង បណ្ដាលអោយ​ម៉ូតូ បុក​ជាមួយ​រថយន្ត ស្លាប់​និង​របួស តែម្តង​៕