ផឹកស៊ី​ទាស់​ពាក្យសម្តី វាយ​សម្លាប់​យុវជន​ម្នាក់ ហើយ​សែង​យកទៅ ទម្លាក់​ទឹក​ព្រែក​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែNovember ឆ្នាំ2017   ម៉ោង 11:34   ព័ត៌មានជាតិ

​ខេត្តក្រចេះ ៖ អ្នក​ផឹក​ស៊ី​​មួ​យ​ក្រុម ទា​ស់ស​ម្តី​​គ្នា ក៏​​យក​​កំ​ណា​ត់​ឈើ​​ជ្រុង វាយ​​ទៅ​លើ ភា​គី​ម្ខា​ង​​ទៀត​ បណ្តា​ល​ឱ្យ​ស្លា​ប់​​ម្នាក់ រួច​​នាំ​គ្នា​​សែង​​សព យក​ទៅ​​បោះ​ចោ​ល ក្នុង​ទឹក​​ព្រែក​​ ខាង​លិច​​​ភូមិ ​​ប្រ​មា​ណ ១០​០​ម៉ែត្រ កាលពី​​ថ្ងៃទី​​៣០ ខែ​តុលា ឆ្នាំ​​២០១៧ នៅ​ចំណុច ព្រែក​ទេ ភូមិ​សំ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ​សមត្ថកិច្ច ស្រាវជ្រាវ ចាប់បាន ជនដៃដល់ ៣​នាក់​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ ប៊ី​វ និល ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​ជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ ឈ្មោះ តឹក វេត​ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ឈ្មោះ ត្រុំ ជី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ស្រ៊ី​ម ស្រស់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​ភូមិ​ឃុំ កើ​ហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ នាំគ្នា​ផឹកស៊ី ជាមួយគ្នា​។ បន្ទាប់មក បាន​ទាស់់សម្តី​គ្នា ហើយក៏​កើតរឿង វាយតប់​គ្នា​។​

​ពេលនោះ ជនសង្ស័យ នាំគ្នា​យក​វត្ថុ​រឹង គឺ​កំណាត់ឈើ​ជ្រុង វាយ​ត្រូវ​ក្បាល និង​ខ្លួន​ជនរងគ្រោះ បណ្ដាលឱ្យ​ស្លាប់ ហើយ​បាននាំគ្នា សែង​សព យកទៅ​បោះចោល ក្នុង​ទឹក​ព្រែក​ទេ ខាងលិច​ភូមិ ប្រមាណ ១០០​ម៉ែត្រ​។ បន្ទាប់មក សមត្ថកិច្ច ធ្វើ់ការ​ស្រាវជ្រាវ ចាប់​ជនសង្ស័យ បាន ៣​នាក់ ដើម្បី​សាកសួរ និង​ចាត់ការ តាមច្បាប់​៕