សាហាវ​មែន ជិះ​ម៉ូតូ​លឿន​ដូច​ព្រួញ ជ្រុល​បុក​គ្នា​មួយ​ទំហឹង ស្លាប់​ទាំង ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែNovember ឆ្នាំ2017   ម៉ោង 11:27   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ បុរស ៣​​នាក់ បាន​​ស្លាប់​​ក្នុង​​ថ្លុក​ឈា​ម នៅ​នឹង​ក​ន្លែង​​កើត​ហេ​តុ ក្នុង​នោះ​​មាន ជន​បរ​ទេស ម្នាក់​​ផង​ដែរ ដោយ​សារ ម៉ូតូ​បុ​ក​នឹ​ង​​ម៉ូតូ កាល​ពី​​វេលា​ម៉ោង ១០​និ​ង​១៥ នាទី​​យប់ ថ្ងៃទី​​៣១ ខែ​តុលា ឆ្នាំ​២​០១៧ លើ​ផ្លូវ​លេខ​​១៤​៩C ត្រង់ចំណុច ជិត​ភ្នំ​៩៦ ស្ថិតនៅក្នុង ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង ម៉ូតូ​ធំ​មួយគ្រឿង ម៉ាក​ហុងដា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-4546 បើកបរ​ដោយ ឈ្មោះ Jammes Cummis ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​អូស្ត្រាលី ស្នាក់នៅ ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ក្នុងទិសដៅ​ពី ឆ្នេរ​អូរ​ឈើទាល ឆ្ពោះទៅ ឆ្នេរ​អូរត្រេះ បាន​បុក​ម៉ូតូ មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-9338​។​

​ភាគី​ម៉ូតូ​ហុងដា បើកបរ​ដោយ ឈ្មោះ ញ៉ ចាន់​ធី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ឆែម មេសា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែលមាន​ទិសដៅ បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់ មនុស្ស ៣​នាក់ ក្នុងនោះ​មាន ជនជាតិ​អូស្ត្រាលី ម្នាក់​ផងដែរ​៕