ចេញពី​ធ្វើការ ជិះ​ម៉ូតូ​មិនទាន់​ដល់ផ្ទះ​ផង បុក​គូទ​ឡាន​ធុន​ធំ បាក់ក​ស្លាប់​ភ្លាមៗ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែNovember ឆ្នាំ2017   ម៉ោង 11:39   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ជិះ​ម៉ូ​តូ​​ចេញ​ពី​​ធ្វើកា​រ គោល​បំណ​ង ត្រឡ​ប់​ទៅ​ផ្ទះ ស្រា​ប់តែ​​ជ្រុល ទៅបុ​ក គូទ​​រថយ​ន្ត​ធុ​ន​​ធំ ដែល​ចត​​ជួស​ជុល ​​នៅ​លើ​ផ្លូវ បណ្ដា​ល​​​ឲ្យ​បា​ក់​.​ក ស្លាប់​​យ៉ាង​​អាណោ​ច​អា​ធ័ម កាល​ពី​វេ​លា​ម៉ោង​ ១​និ​ង​​០៥ នា​ទី យប់​រំ​លង​អធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាម​បណ្ដោយ ផ្លូវ​បេតុង​លូ​៣ កែង​នឹង​ផ្លូវ​២០០៤ ស្តុ​ប​សាលា​ណត​ប្រី​ដ ស្ថិតនៅក្នុង សង្កាត់​អូ​ប​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ យឹម អេង​ស្រ៊ី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្នាក់នៅ​ខណ្ឌ​សែន​សុខ បុគ្គលិក PSE ដើម្បី ភាព​ញញឹម នៃ​កុមារ ជិះ​ម៉ូតូ ម៉ាក​ហុងដា SL ពាក់​ស្លាក់​លេខ កណ្ដាល 1N-5338 ធ្វើដំណើរ តាម​បណ្តោយ ផ្លូវ​បេតុង​លូ​៣ បាន​បុក​គូទ រថយន្ត​ធុន​ធំ កំពុង​ចត​ជួសជុល នៅលើ​ផ្លូវ បណ្ដាល​ឲ្យ​បាក់​.​ក ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ហើយ​បន្ទាប់ពី​ពិនិត្យ​រួច សព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕