ដោយសារ​ជម្លោះ ក្នុងពេល​រាំ​ធុងបាស់ ស្ទាក់​បាញ់​យុវជន​ម្នាក់ ត្រូវ ៣​គ្រាប់ ស្លាប់​ភ្លាមៗ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែNovember ឆ្នាំ2017   ម៉ោង 12:57   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ ទំន​ងជា​ ផ្តើម​ចេញ​ពី​ជ​ម្លោះ ពេ​ល​រាំ​​ធុង​បាស នៅ​ក្នុង​​វត្ត ដូន​​ណូយ ជន​ស​ង្ស័យ ១​​ក្រុម មិន​​ស្គាល់ អត្តស​ញ្ញា​ណ បាន​ធ្វើ​​សក​ម្ម​ភាព បា​ញ់​ប្រ​ហារ ទៅលើ​បុរ​ស​ម្នា​ក់ ត្រូវ​ចំនួ​ន ៣​​គ្រាប់ បណ្តា​ល​ឲ្យ​ស្លា​ប់​ភ្លា​មៗ នៅវេ​លា​ម៉ោ​ង១១​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឆាយ រស្មី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ ដូន​ណូយ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ នៅ​មុនពេល​កើតហេតុ ក្នុង​វត្ត​ដូន​ណូយ មាន​ចាក់ធុងបាស់ រាំលេង​កំសាន្ត ពេល​កំពុងតែ​រាំ​នោះ ស្រាប់​តែមាន​ក្មេង ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង ។ ក្រោយពី​មាន ទំនាស់​គ្នា​ហើយ មាន​ជនសង្ស័យ មួយក្រុម មិន​ស្គាល់ អត្តសញ្ញាណ បានធ្វើ​សកម្មភាព បាញ់​ទៅលើ​ជនរងគ្រោះ យ៉ាង​សាហាវ ចំនួន ៣ គ្រាប់  ចំ​គល់​ទងត្រចៀក ខាងឆ្វេង មួយ​គ្រាប់  ចំក​ខាងឆ្វេង មួយ​គ្រាប់ និង ចំ​គល់​ថ្គាម ខាងឆ្វេង​មួយគ្រា​ប់ បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពេល ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បានគេច​ខ្លួន បាត់អស់ ហើយ​បើតាម ការសន្និដ្ឋាន និង​ត្រួតពិនិត្យ លើ​សាកសព សមត្ថកិច្ច​សន្និដ្ឋាន បាន​ថា ជនសង្ស័យ ប្រើប្រាស់ កាំភ្លើង​ហ្គាស បាញ់​គ្រាប់​សំណ ហើយ សព​ត្រូវបាន សមត្ថកិច្ច​ប្រគល់ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ ត្រូវបាន​កម្លាំង ការិយាល័យ​ជំនាញ   ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន យកមក​ផ្ដន្ទាទោស តាមច្បាប់​៕