ឡាន CRV បើក​លឿន ជ្រុល​ទៅបុក​ជាមួយ អា​ស្មាស់ ស្លាប់​អ្នករត់ម៉ូតូឌុប​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែNovember ឆ្នាំ2017   ម៉ោង 12:49   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ជា​អ្ន​ករ​ត់ម៉ូ​តូ​ឌុប បាន​​ស្លាប់​​គួ​រ​ឲ្យ​​អា​ណិត ដោ​យសារ​​រថ​យន្ត បើ​ក​​បុក យ៉ា​ង​ពេ​ញ​ទំហឹង កាល​ពី​វេ​លា​ម៉ោ​ង ២០​​និង​​៣០ នា​ទី ថ្ងៃទី​​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លើផ្លូវ​​ជាតិ​​លេខ​​៤ មុខ​​ស្ថានីយ ប្រេង​ឥន្ធនៈ ​PTT ឃ្លាំង​​លើ ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​និង​ខេត្ត ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត ១​គ្រឿង​ម៉ាក ហុងដា CRV ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2Q 2205 បើក​ចូលមក ក្រុងព្រះសីហនុ បាន​បុក​ម៉ូតូ ១​គ្រឿង​ម៉ាក ស្មាស់ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ ឈ្មោះ គង់ ឌៀង ភេទ​ប្រុស អាយុ ៦២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ បញ្ច្រាស់​គ្នា​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ ស្លាប់​មនុស្ស​ម្នាក់ ឈ្មោះ គង់ ឌៀង ជា​អ្នកបើកបរ​ម៉ូតូ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕