ជិះ​ម៉ូតូ​លឿន ទៅបុក​ម៉ូតូ ដែល​ឈប់​ចត លើ​ចិញ្ចើមផ្លូវ ស្លាប់​ម្នាក់ របួសធ្ងន់ ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែNovember ឆ្នាំ2017   ម៉ោង 12:13   ព័ត៌មានជាតិ

​ខេត្តពោធិ៍សាត់ ៖ បុរស​​ម្នាក់​បា​ន​​ស្លាប់ យ៉ាង​​អាណោ​ចអា​ធ័ម ​នៅ​ពេ​ល​ប​ញ្ជូន ទៅ​​មន្ទីរ​ពេ​ទ្យ និង ៣​​នាក់​​ទៀត បាន​រ​ងរ​បួស​ធ្ង​ន់ ដោយ​សារ​​ជិះ​​ម៉ូតូ​​បុ​ក​គ្នា នៅ​វេ​លា​ម៉ោង ៦ និង​​២៥ នា​ទី ព្រលប់ ​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២​០១៧ នៅលើ​​ចិ​ញ្ចើមផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ​១៥៤-១៥៥ ស្ថិតក្នុង ភូមិ​កណ្ដាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ខាង​ភាគី​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E 1299 ទី​១-​ឈ្មោះ ឡេវ សាន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ ស្លាប់​ពេល​បញ្ជូន ទៅ​មន្ទីរ​បង្អែក ខេត្តពោធិ៍សាត់ និង​ទី​២-​ឈ្មោះ ជៀង ជុន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់ អ្នក​ទាំង ២ រស់នៅ​ភូមិ ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​

​មុន​កើតហេតុ គេ​ឃើញ ជនរងគ្រោះ ដែល​ស្លាប់ និង​របួសធ្ងន់ ឈប់​ម៉ូតូ​នៅ កន្លែងកើតហេតុ  ស្រាប់​តែមាន​បុរស ២​នាក់ ដែល​សមត្ថកិច្ច  មិនទាន់​ស្គាល់ អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E 6646 ធ្វើដំណើរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច  បាន​ជ្រុល​បុក​គូថ​ម៉ូតូ ជនរងគ្រោះ បណ្ដាល​ឲ្យ​ដួល ស្លាប់ និង​រងរបួស រដូករណែល មើលទៅ​គួរ​ឲ្យ​អាណិត​៕