ឡាន​ដឹក​ស៊ីម៉ងត៍ របស់​ថៃ ឡើង​ជែង​មិន​ប្រយ័ត្ន កិន​អ្នកជិះ​ម៉ូតូ ស្លាប់​គួរ​ឲ្យ​រន្ធត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែNovember ឆ្នាំ2017   ម៉ោង 12:20   ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់ ដែ​ល​​ជិះ​ម៉ូតូ លក់​​កា​រ៉េម បាន​​ស្លាប់​​ភ្លាមៗ នៅ​​កន្លែង​កើត​ហេតុ ដោ​យសា​រ​រថ​យន្ត សណ្តោ​ង​​កន្ទុយ រប​ស់​ថៃ បើ​ក​​កៀរ និង​​កិន មើល​ទៅ​គួរ​ឲ្យ​រ​ន្ធត់ កាលពី​​វេលា​​ម៉ោង ៦​និង​​៣០ នាទី​​ព្រល​ប់ ថ្ងៃ​ទី​២ ខែវិ​ច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ មុខ​ធនាគារ អេ​ប៊ី​អេ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្ក ជា​រថយន្ត សណ្តោង​កន្ទុយ របស់​ជនជាតិ​ថៃ ពណ៌​ស មាន​ស្លាក​លេខ ថៃ​ឡែ​ន សារៈ​បុរី (7O- 4331) ជា​រថយន្ត ដឹក​ស៊ីម៉ង់ត៍ ក្រោយពេល​កើតហេតុ តៃកុង​បាន​ចុះ រត់គេច​បាត់​។ និង​ម៉ូតូ ជនរងគ្រោះ ម៉ាក ហុងដា សេ​១២៥ សេរី​ឆ្នាំ ១៩៩៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា ហើយ​រថយន្ត បាន​ឡើង​ជែង​ម៉ូតូ ទំនងជា ទាក់​ដៃចង្កូត បណ្តាល​ឲ្យ ម៉ូតូ​ដួល ចូល​ក្រោម កង់​រថយន្ត កិន​ទាំង​ម៉ូតូ និង​ជនរងគ្រោះ បែកក្បាល​ស្លាប់ ភ្លាមៗ​តែម្តង​។ ជនរងគ្រោះ ឈ្មោះ សំ យាន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជា​អ្នក​ការ៉េម រស់នៅ​ភូមិ បា​លិ​លេ​ល្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕