ឡិច​ស៊ី​ស បុក​ម៉ូតូ​ពេល​កំពុង​ឆ្លងផ្លូវ ស្លាប់​បុរស​ម្នាក់ ហើយ​តៃកុង​ដាក់​មេ​ប្រូច​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែNovember ឆ្នាំ2017   ម៉ោង 12:00   ព័ត៌មានជាតិ

​ខេត្តកំពង់ធំ ៖ បុរស​ម្នា​ក់ បា​ន​​ស្លាប់ យ៉ា​ង​អា​ណោ​ចអា​ធ័ម ដោយ​សារ​រ​ថ​យន្ត ឡិច​​ស៊ី​ស បើក​​បុក​​ពេ​ល​​កំ​ពុង ជិះ​ម៉ូ​តូ​ឆ្ល​ងផ្លូវ កាល​ពី​វេ​លា​ម៉ោ​ង ១៣​​និង​​៣០ នាទី​​រសៀ​ល ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​​កំណា​ត់ ផ្លូវជា​តិ​លេ​ខ​៦ ក្នុង​ភូមិ​​ថ្មី ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2P 4626 អ្នកបើកបរ មិន​ស្គាល់ អត្តសញ្ញាណ បាន​បុក​ម៉ូតូ ម៉ាក​ហុងដា វេ​វ ពណ៌​ខ្មៅ ផ្លាកលេខ​គ្មាន ដែល​បើកបរ​ឆ្លងកាត់​ផ្លូវ​។ ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ ផន សុ​ណេ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ ភូមិ​តា​ទ្រៀល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ  ស្លាប់​នៅ កន្លែងកើតហេតុ​៕