លោក ជុំ ប៊ុណ្ណា​​រ័ត្ន មេ​​​ប៉ូ​លិ​​ស​​អ​​ន្តោ​​ប្រ​​វេ​ស​​ន៍ ច្រ​ក​​​អ​ន្តរ​ជាតិ ​ព្រែ​ក​​​ចា​ក កោ​ស​រូស​​ទា​រលុ​យ ពី​​អ្ន​ក​រក​ស៊ី​​ដឹ​កទំ​និ​ញ តា​មរ​បៀ​ប​​ពុក​រលួ​យ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែNovember ឆ្នាំ2017   ម៉ោង 12:15   ព័ត៌មានជាតិ

​ខេត្តកំពត ៖ ក្រុម​​អ្នក​​រត់កា​រ​​ឯក​សា​រ ក្រុម​ហ៊ុន នាំ​ចូល​​ទំ​និញ មួយ​​ចំនួន បា​ន​​ឲ្យ​ដឹ​ង​ថា​ នគរ​បាល អន្តោ​ប្រវេ​សន៍ ក្រោ​ម​កា​រគ្រ​ប់គ្រង រប​ស់លោ​ក  ជុំ ប៊ុ​ណ្ណា​រ័​ត្ន កំពុង​​ប្រ​ព្រឹត្ត​​អំពើ​ពុក​រលួយ គួរ​​ឲ្យ​ញា​ក់​សាច់​ តាម​រយះ​​ការ​​កោ​សរូស​ ​ឲ្យ​​បង់​លុយ តាមតែ​ទំនើងចិត្ត បើទោះបី​ពួកគេ នាំចូល​ទំនិញ​ស្របច្បាប់ មាន​ឯកសារ​បង់ពន្ធ ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​ទំនិញ ១​កុងតឺន័រ ឬមួយ​រថយន្ត​តូច ឬ​ធុន​ធំ ត្រូវតែ​ចំណាយលុយ ជាច្រើន​ដុល្លារ ទើប​អាច​នាំ​ទំនិញ ពី​ទឹកដី​វៀតណាម ចូល​ទឹកដី​ខ្មែរ ដោយ​គ្មាន​ការរំខាន​។​

​អំពើពុករលួយ របស់លោក ជុំ ប៊ុ​ណ្ណា​រ័​ត្ន មេ​នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត កំពុង​ប្រឈម នឹង​ការរិះគន់​យ៉ាងខ្លាំង ហើយ​កំពុងតែ ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​របរ​រកស៊ី របស់​ក្រុម​ឈ្មួញ ដែល​នាំចូល​ទំនិញ តាម​ច្រក​នេះ ដោយ​ត្រូវ ចំណាយលុយ លើ​តុ និង​ក្រោម​តុ កាន់តែ​ច្រើនឡើង​។ សូម្បីតែ​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន ចូលទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​ប្រទេស វៀតណាម ក៏​ប្រឈម​នឹង​ការលំបាក ផងដែរ ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ របស់លោក ជុំ ប៊ុ​ណ្ណា​រ័​ត្ន គាប​យកលុយ ស្រេច​តែ​អំពើ​ចិត្ត​។

​ក្នុងចំណោម សមត្ថកិច្ច នៅ​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ដែល​កំពុង​ល្បី ខាង​ប្រព្រឹត្ត​អំពើពុករលួយ ខ្លាំង​បំផុត គឺ​នគរបាល អន្តោប្រវេសន៍ មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច និង​ក្រុមមន្ត្រី ស្នាក់ការ​ច្រកទ្វារ ដែល​គិតតែ​ពី​រឿង ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ សូម្បីតែ​ឈ្មួញ នាំចូល​ទំនិញ​វិយោគ តាម​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ក៏ នគរបាល អន្តោប្រវេសន៍ តម្រូវ​ឲ្យ​បង់លុយ​លើ​តុ លុយ​ក្រោម​តុ កាន់តែ​ច្រើនឡើង រហូត​បែកធ្លាយ រឿងអាស្រូវ​ពុករលួយ ជា​ហូ​ហែរ ព្រោះ​លោក  ជុំ ប៊ុ​ណ្ណា​រ័​ត្ន ធ្លាប់​ធ្វើជា ប្រធាន​ក្រុម ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះ​ប្រមូល​លុយ នៅ​ខេត្តកំពត រាប់សិប​ឆ្នាំ មកហើយ គាត់​ស្គាល់មុខ​ឈ្មួញ រកស៊ី​ដឹកទំនិញ ច្បាស់​ដូច​ថ្ងៃ​រះ ពី​ទិសខាងកើត​។​

​សូម​រំលឹកថា តាម​សេចក្តីប្រកាស លេខ​៣៥៨០ ប្រក ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ លោក​វរសេនីយ៍ឯក ជុំ ប៊ុ​ណ្ណា​រ័​ត្ន អត្ថ​លេខ ១៩៩៩៩ ពីមុន​ជា នាយរង​ប៉ុស្តិ៍ ច្រកទ្វារព្រំដែន​អន្តរជាតិ ត្រពាំង​ស្រែ ត្រូវ​តែងតាំង​ជា ជា​នាយ​ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ព្រែក​ចាក ជំនួស​លោក វរសេនីយ៍ឯក ណុប សារឹម កាលពី​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧៕​