បើក​ម៉ូតូ​លឿន ជ្រុល​ទៅបុក ក្មេងប្រុស​ម្នាក់ ដែល​រត់​ឆ្លងផ្លូវ ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែNovember ឆ្នាំ2017   ម៉ោង 12:31   ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​​ម្នាក់ បាន​​រង​របួស​​ធ្ង​ន់ និ​ង​បា​ន​​ស្លាប់ ពេ​ល​ប​ញ្ជូន ដល់​​មន្ទី​រ​ពេទ្យ ដោយ​សា​រ ម៉ូតូ​​បើក​​បុក ពេល​​កំ​ពុង​​រត់​​ឆ្លង​ផ្លូវ កាល​ពី​វេ​លា​​ម៉ោង ១៣​និង​​៥០ នាទី​ ថ្ងៃទី​​០២ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧ នៅលើ​​កំណា​ត់ ផ្លូវជា​តិ​លេ​ខ​៥៦A ត្រង់ចំណុច ភូមិ​ថ្ម​ដេក​កេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម៉ូតូ​បង្ក ម៉ាក​ហុងដា ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១E-៨៧៧០ បើកបរ​ដោយ ឈ្មោះ សឹង ពុទ្ធិ អាយុ ១៥​ឆ្នាំ និង​អ្នករួមដំណើរ ម្នាក់ទៀត​ឈ្មោះ អៀម លាង​ហៃ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។

​ពេលមកដល់ ចំណុចកើតហេតុ ក៏បាន​បុក ក្មេងប្រុស​ម្នាក់ ដែល​រត់​ឆ្លងផ្លូវ ឈ្មោះ ឈឿន កា​ណែ​ល ភេទ​ប្រុស អាយុ ០៦​ឆ្នាំ រស់នៅ ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់ ពេល​បញ្ជូន មកដល់​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ និង​អ្នកបើកបរ ឈ្មោះ សឹង ពុទ្ធិ ត្រូវបាន​កម្លាំង នគរបាល​ឃាត់ខ្លួន យកមក​អធិការដ្ឋាន នគរបាល​ស្រុក​ថ្មពួក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕