ឡាន​ស៊ីណា បើក​បុក​ជាមួយ ម៉ូតូ​ហុងដា រងរបួស ២​នាក់ ហើយ​តៃកុង​រត់​បាត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែNovember ឆ្នាំ2017   ម៉ោង 12:17   ព័ត៌មានជាតិ

​ខេត្តកំពង់ស្ពឺ ៖ អ្នក​ដំណើរ​ ២​​នាក់ បា​ន​​រងរ​បួស ដោ​យ​សារ រថ​យន្ត​​បើក​​លឿន មិ​ន​គោ​រព សិទ្ធិ​​អ្នក​ដទៃ បាន​​កៀរ អ្នក​ជិះ​​ម៉ូតូ បណ្តាល​​ឲ្យ​ដួ​ល ត្រឡ​ប់​ត្រឡិន កាលពី​​វេ​លា​ម៉ោង ០៨​និង​​៣០ នា​ទី ថ្ងៃ​ទី​០​៣ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧ នៅ​តាម​​បណ្តោ​យ ផ្លូវជាតិ​លេខ​៤ ចំណុច ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វ័​ន្ដ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ដ​បង្ក ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AA 9162 អ្នក បើកបរ​មិន​ស្គាល់ អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ បាន​បុក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី ២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GM 8474 បើកបរ​ដោយ ឈ្មោះ ហន សុ​ភ័​ក្រ ក្ដី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ ភូមិ​ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ឈ្មោះ រស់ កញ្ញា ភេទ​ស្រី អាយុ ១៨​ឆ្នាំ នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ បណ្ដាល​ឲ្យ​រងរបួស ត្រូវបញ្ជូន ទៅ​សង្គ្រោះ ភ្លាមៗ​ផងដែរ​៕