ជិះ​ម៉ូតូ​លឿន​ស្លេវ ដល់​ចំណុច​ផ្លូវ​កោង បុក​ចូល​ក្រោម​ឡាន ស្លាប់​នៅក្នុង​ថ្លុកឈាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែNovember ឆ្នាំ2017   ម៉ោង 12:10   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ជាជា​ង ជួស​ជុល​​ម៉ូតូ​​ម្នាក់ បាន​​ស្លាប់​​ភ្លាម​ៗ នៅ​ក្នុង​​ថ្លុក​ឈាម ដោ​យ​សារ ជិះ​​ម៉ូតូ​​លឿន បុក​​ចូល​​ក្រោម រថយ​ន្ត​ដឹ​ក​ដី កាល​ពី​​ល្ងាច ថ្ងៃទី​​០៣ ខែវិច្ឆិកា ឆ្នាំ​២​០១៧ ស្ថិ​តនៅ ភូមិ​​កណ្ដៀ​ង សង្កា​ត់​ព្រៃ​វែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ មានឈ្មោះ ខុន រ៉ា​យុទ្ធ អាយុ ២៤​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-313 បើកបរ​ដោយ បុរស​ម្នាក់ មិន​ស្គាល់ អត្តសញ្ញាណ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ពេលទៅដល់ ចំណុច​ផ្លូវ​កោង ក៏​បុក​ជាមួយ ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ ភ្នំពេញ 1DG 8498 ក្នុងទិសដៅ បញ្ច្រាស​គ្នា ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ចូល​ក្រោម​រថយន្ត ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​កន្លែងកើតហេតុ​៕