ឡាន​​សាំ​​យ៉ុង រា​ប់​សិ​ប​​គ្រឿ​ង ​ដឹក​ឈើ​​ឆ្ល​ង​កាត់ ច្រក​​អ​ន្តរ​ជា​តិ​​អូ​​រ​យ៉ា​​ដាវ ជា​មួ​យ​​ផ្ទៃ​មេ​ឃ ធ្លា​ក់​ភ្លៀ​ង​និ​ង​​ចុះ​​អ័​ព្ទ គ្មា​ន​​ន​រណា​​ហ៊ា​ន​​ប​ង្ក្រា​ប​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែNovember ឆ្នាំ2017   ម៉ោង 16:46   ព័ត៌មាន​ស៊ើប​អង្កេត

ខេត្តរតនគិរី ៖ ជា​មួយ​​ផ្ទៃ​មេឃ ធ្លាក់​ភ្លៀង​ ​និង​​ចុះ​​អ័ព្ទ ដោ​យ​សារ ប្រ​ទេស​​ក​ម្ពុជា រង​នូ​វ​ឥទ្ធិ​ពល ពី​ព្យុះ​​ដំរី នៅ​​ច្រក​​អន្តរ​ជាតិ អូ​រយ៉ា​​ដាវ ខេត្ត​រតន​គិរី រថយន្ត​​សាំ​​យ៉ុង ជាច្រើន​​គ្រឿង បាន​​សំរុក​​ដឹក ឈើ​ប្រ​ណិត ឆ្លង​ទៅ​​ប្រទេ​ស វៀ​តណា​ម ប​ន្តកន្ទុយ​គ្នា កាលពី​វេលា​ម៉ោង ៣​និង​៣៥ នាទី រសៀល ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ក្រសែភ្នែក សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ដែលមាន​តួនាទី បង្ក្រាប បែរជា​ឃុបឃិត ជាមួយ​ឈ្មួញ ផ្គើន​ទៅនឹង បទបញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ប្រណីត ខុសច្បាប់ នៅ​ខេត្ត​រតនគីរី បាន​កក្រើក​វិញ​ហើយ គឺ​ឈ្មួញ បាន​ដឹកជញ្ជូន តាម​ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ យកទៅលក់ នៅ​ប្រទេស វៀតណាម យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណាមួយ បង្ក្រាប​សោះឡើយ ព្រោះតែ​ការ ដឹកជញ្ជូន​ឈើ មានការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​។ ប្រភព​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃនេះ មេ​ឈ្មួញ ហូរ ជី​វ៉ៃ ដែលមាន ខ្នងបង្អែក ដ៏​រឹងមាំ បាន​ដឹកជញ្ជូន ឈើប្រណិត ក្នុង ១​យប់ ពី ២០​គ្រឿង ទៅ ៣០​គ្រឿង ចេញទៅ​លក់ នៅ​ប្រទេស វៀតណាម តាម​ច្រក​អូយ៉ាដាវ មិនមាន សមត្ថកិច្ច​ណា ហ៊ាន​សួរនាំ​អ្វី​ឡើយ​។

​គេ​ដឹងថា ឈ្មោះ ហូរ ជី​វ៉ៃ គ្រាន់តែ​ជា អ្នក​រត់ការ​ផ្លូវ​ប៉ុណ្ណោះ ហើយ​ម្ចាស់​ជំនួញ​ឈើ គឺជា​របស់​ប្រធាន​អង្គភាព សមត្ថកិច្ច​ប្រដាប់អាវុធ ដ៏​មានអំណាច ក្នុង​ខេត្ត​រត​គិរី​។ ប្រភព​បន្តថា ប៉ុន្មាន​ថ្ងៃនេះ គេ​ឃើញ រថយន្ត​សាំ​យ៉ុង វ៉ៃ​សញ្ញា​សំគាល់​អក្សរ A ដែល​គេ​ដឹងថា ជា​របស់​មេ​ឈ្មួញ ហូរ ជី​វ៉ៃ  ដោយមាន​ការ បើកភ្លើង​ខៀវ ពី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ គ្រប់ផ្នែក បានចាប់ផ្តើម ដឹកជញ្ជូន​ឈើ ចេញទៅ​ប្រទេស វៀតណាម យ៉ាង​គគ្រឹកគគ្រេង​។ លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ និង​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ គយ ច្រក​អូរ​យ៉ា​ដាវ ទទួលបាន ផលប្រយោជន៍ ពី​ការដឹកឈើ​ខុសច្បាប់ យ៉ាងច្រើន ក្រាស់ក្រែល​៕