ម៉ូតូ ២​គ្រឿង បុក​គ្នា​របួសធ្ងន់ ៣​នាក់ នៅតាម​ផ្លូវ​កោង​បត់បែន ខាងជើង ម៉ូ​តែ​ល​សុខា 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែNovember ឆ្នាំ2017   ម៉ោង 13:37   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ មនុស្ស​​ប្រុ​ស​ស្រី ៣​នា​ក់ បា​ន​រ​ង​របួ​ស​ធ្ង​ន់ ដោ​យសា​រ​​ជិះ​​ម៉ូតូ មិន​​ប្រយ័​ត្ន ជ្រុល​​បុក​គ្នា​ នៅវេ​លា​​ម៉ោង ១៨​​និង​​១០ នា​ទី ថ្ងៃទី​​៥ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៧ នៅតាម​​បណ្តោយ ផ្លូវ​​២​ធ្នូ តាម​​ឆ្នេរ​ខា​ង​ជើង ម៉ូ​តែ​​ល​​សុខា ជិត P9 ស្ថិត​នៅ​​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​និង​ខេត្ត ព្រះសីហនុ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​ទីនោះ ផ្លូវ​កោង​បត់បែន​ច្រើន ហើយ​ម៉ូតូ ២​គ្រឿង បើក​លឿន បញ្ច្រាសទិស​គ្នា បត់​មិនទាន់ ក៏​ជ្រុល​បុក​គ្នា យ៉ាង​ពេញទំហឹង​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ ទាំងសងខាង មនុស្ស​ចំនួន ៣​នាក់ ស្រី ២​នាក់ បាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​គ្លីនិក​មិត្តភាព ៨៨៨ និង​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​។ មធ្យោបាយ​ទាំង ២ គ្រឿង សមត្ថកិច្ច បាន​យកមក​រក្សាទុក នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បន្ត​៕