ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ជ្រុល​ទៅបុក​បង្គោល​ឈើ របួសធ្ងន់ សង្ឃឹមរ​ស់តិ​ចណាស់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែNovember ឆ្នាំ2017   ម៉ោង 13:45   ព័ត៌មានជាតិ

​ខេត្តកំពត ៖ យុវជន​​ម្នាក់ បាន​រ​ងរបួ​ស បែ​ក​ក្បាល ហូរ​ឈាម​​ក​ក្លាក់ ត្រូវ​​បញ្ជូ​នទៅ​​ស​ង្គ្រោះ នៅ​ម​ន្ទីរ​ពេទ្យ​ ប្រ​ទេស​​វៀត​ណាម ដោយ​សារ​​ជិះ​​ម៉ូតូ បុក​​ប​ង្គោល​​ឈើ ដោ​យ​ខ្លួន​ឯង កាល​ពី​ថ្ងៃទី​​៥ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ នៅ​​​ចំណុច ខាងជើ​ង​ខ្លោ​ង​ទ្វារ វត្ត​ដំបង​ដែក ស្ថិត​ក្នុងភូមិ ដំបង​ដែក ឃុំ​ឫស្សីស្រុក ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ ឈ្មោះ ជៀវ គង់ អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1L-8941 បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ស្រាប់តែ​ហើរ​មួក ចេញ​ពីលើ​ក្បាល ហើយ​ជនរងគ្រោះ ងាក​មក​ក្រោយ ភ្លេច​មើលទៅ​មុខ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក បង្គោល​ឈើ នៅ​ចិញ្ចើមផ្លូវ រងរបួស​បាក់ជើង​ម្ខាង និង​បែកក្បាល ហូរឈាម​ស្រោច​ខ្លួន​៕