​បន្ទាប់ពី​ផឹក​ស្រវឹង ទាញ​ពូថៅ​កាប់​ប្រពន្ធ​កូន រងរបួស​ធ្ងន់ ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែNovember ឆ្នាំ2017   ម៉ោង 13:26   ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​ ត្រូវបា​ន​​សម​ត្ថ​កិច្ច ធ្វើ​ការ​​ឃាត់​ខ្លួន បន្ទាប់​ពី​​ប្រើ​​អំ​ពើ​​ហឹ​ង្សា បណ្តា​លអោ​យ រងរបួ​ស​​ធ្ងន់ ទាំង​​កូន​និ​ង​ប្រ​ពន្ធ  នៅវេ​លា​​ម៉ោង ១​​និង​​៣០ នាទី ថ្ងៃ​ទី​០៣ ខែ​វិច្ឆិ​កា ឆ្នាំ​២​០១៧ នៅ​ចំ​ណុច​​ភូមិ ប្រឡា​យ​មា​ស ឃុំ​​ប្រ​ឡា​យ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច បានអោយដឹងថា ជ​នស​ង្ស​យ័ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ យ៉ុង តាំង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ជនរងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ កន ឡាយ អាយុ ៣៨​ឆ្នាំ និង​កូន​ឈ្មោះ ឡុ​ន ស្រី​ម៉ី អាយុ ១២​ឆ្នាំ​។ មុនពេល​កើតហេតុ ជ​នស​ង្ស​យ័​ជា​ប្តី បាន​ផឹកស្រា​ស្រវឹង និង​បាន​ទាស់ ពាក្យសម្តី ជាមួយ​ប្រពន្ធ ភ្លាមៗ​នោះ ជ​នស​ង្ស​យ័ បាន​ហក់​ទាញ យក​ពូថៅ កាប់​អូស​កាប់ ប្រពន្ធ​និង​កូន បណ្តាលអោយ រងរបួស​ធ្ងន់ ទាំង ២​នាក់​តែម្តង​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ទាំង ២​នាក់ ប្រពន្ធ​និង​កូន ត្រូវបាន​បញ្ជូនមក មណ្ឌល​សុខភាព ធ្វើការ​សង្គ្រោះ ភ្លាមៗ​ផងដែរ ។ ដោយឡែក ជនបង្ក​អំពើ​ហឹ​ង្សា​ជា​ប្តី ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន នាំយកមក ធ្វើការ​សាកសួរ និង​ក៍សាង​ឯកសារ នៅ​អធិការ​នគ​បាល ស្រុក​កំពង់លែង ដើម្បី​ចាត់ការ​តាមច្បាប់​៕