នារី​ម៉ាស្សា​កោស​ជប់​ម្នាក់ នៅ​ហាង​ពេញចិត្ត ត្រូវ​ឃាតក​រំលោភ ហើយ​រឹត​ក​សម្លាប់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែNovember ឆ្នាំ2017   ម៉ោង 12:27   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម៉ា​ស្សា​​ម្នាក់ ត្រូវគេ​​ប្រ​ទះឃើ​ញ ដេក​ស្លាប់ ទាំង​​អា​ក្រាត​កាយ ស្ថិត​នៅ​​ចំ​ណុច ផ្ទះ​ជួល​​លេ​ខ​២៧  ជា​ហា​ង​​កោស​​ជប់ យី​ហោ ពេញ​ចិត្ត បង្ក​​ការ​ភ្ញាក់ផ្អើល កាលពី​​វេលា​​ម៉ោ​ង ១​និ​ង​១​០ នា​ទី​រ​សៀល ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ ផ្លូវ​លូ​៥ ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ករណីនេះ សមត្ថកិច្ច សន្និដ្ឋាន ជំ​ហ៊ាន​ដំបូង​ថា ជា​ករណី​រំលោភ ហើយ​សម្លាប់ និង​បានធ្វើ​កោសល្យវិច័យ លើ​ស្ត្រី​រងគ្រោះ ដើ​ម្ប​រក​មូលហេតុ នៃ​ការស្លាប់ ឲ្យ​បានច្បាស់លាស់ ។ សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ឆន ធឿន អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មានមុខ​របរ ម៉ាស្សា កោស​ជប់ ស្ថានភាព​សាកសព ដេកស្លាប់ ដោយមាន​ដែក​លួស និង​កន្សែង​រុំ​ក​៕