សាហាវ​ណាស់ យក​កាំបិត​ចាក់​ពោះ និង​អា​រក​ខ្លួនឯង ស្លាប់​ក្នុង​សិប្បកម្ម ធ្វើ​ប្រហិត​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែNovember ឆ្នាំ2017   ម៉ោង 12:51   ព័ត៌មានជាតិ

ខេត្តសៀមរាប ៖ កម្មករ​​ស៊ីឈ្នួ​ល ធ្វើ​​ប្រ​ហិត​​ត្រី​​ម្នា​ក់ ត្រូវ​ជា​​កូន​ធម៌ ម្ចា​ស់​ផ្ទះ ផឹក​​ស្រវឹ​ង​រា​ល់​ថ្ងៃ និង​​ប៉ង​​ស​ម្លា​ប់​ខ្លួន ជា​ច្រើន​លើ​ក តែ​​មិន​បា​ន​​ស​ម្រេ​ច ហើយ​​លើ​ក​ចុងក្រោយ បាន​​យក កូន​កាំ​បិត ចិត​បន្លែ មក​ចាក់​​ពោះ និ​ង​បំព​ង់ក ប​ណ្តាល​ឲ្យ ហូរឈាម ទាំង​ថ្លុក បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១៣​និង​៤០ នាទី ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​បើតាម​សម្តី​ម្ចាស់ផ្ទះ ឈ្មោះ ជូ ចាន់​ណូ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ ឆេង ណាវី អាយុ ៤៦​ឆ្នាំ មុខរបរ​ជា ថៅកែ​ប្រហិត​ត្រី បាន​បញ្ជាក់ថា ជនរងគ្រោះ ដែល​ស្លាប់​នោះ ជា​កូនធម៌ របស់គាត់ ។ គាត់​បាន​យក​ក្មេង ប្រុស​ស្រី ចំនួន ៣​នាក់ មក​ចិញ្ចឹម តាំងពី​ពួកគេ អាយុ​ជាង ១០​ឆ្នាំ ដើម្បី​ឲ្យ​ធ្វើ​ប្រហិត​ត្រី ចាត់ទុក​ដូចជា កូនបង្កើត​។ ក្រោយពេល កើ់តហេតុ កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ សព​ជនរងគ្រោះ ឈ្មោះ សែន ចំរើន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ស្នាក់នៅ ជាមួយ​ម្ចាស់ផ្ទះ ដោយ​សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសារ​ខ្មោច​ចូល ចាក់​សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន​៕