ជិះ​ម៉ូតូ​ទៅបុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដែល​មិន​ដាក់​ភ្លើង​សញ្ញា របួសធ្ងន់​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែNovember ឆ្នាំ2017   ម៉ោង 12:52   ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់ បាន​រង​របួស​​ធ្ងន់ ដោយ​សារ​​បើក​​ម៉ូតូ ទៅបុ​ក​រ​បាំង​ថ្ម​ ពុះ​​ចែ​ក​​ទ្រូង​ផ្លូវ ដែល​​មិន​​ដា​ក់ ភ្លើង​​សញ្ញា​​ស​ម្គាល់ កាលពី​​វេលា​​ម៉ោ​ង ៤​និ​ង​​៣០ នា​ទី ឈានចូល​​ថ្ងៃទី​៧​ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧ តាម​​វិថី​​ផែ ត្រង់ចំ​ណុច ផ្លូវ​កែ​ង​រ៉ា ជិត​P4 ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​និង​ខេត្ត ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១០០ ពណ៌​ស្លែ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ​ពី ផ្សារ​ឃ្លាំង​លើ ឆ្ពោះទៅ​កែង​រ៉ា បាន​បុក​នឹង​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ តែម្ដង ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​៕