ឡាន​បុក​អ្នកជិះ​ម៉ូតូ បុរស​ស្ត្រី ២​នាក់ ដែល​មិនទាន់​ស្គាល់ អត្តសញ្ញាណ របួសធ្ងន់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែNovember ឆ្នាំ2017   ម៉ោង 12:11   ព័ត៌មានជាតិ

​ខេត្តកោះកុង ៖ បុរស​និ​ង​ស្ត្រី ២​នា​ក់ ដែល​មិ​នទាន់​​ស្គាល់ អ​ត្តស​ញ្ញា​ណ បាន​​រង​របួស​​ធ្ងន់ ដោ​យ​សារ​​រថ​យន្ត បើ​ក​​បុក ពេល​ដែល​​ជន​រង​គ្រោះ កំពុ​ង​ជិះ​​ម៉ូតូ​ឌុប​គ្នា កា​ល​ពី​វេលា​​ម៉ោង ១០​​និង​១​៥ នា​ទី ព្រឹក​​ថ្ងៃទី​៧​ ខែ​វិច្ឆិកា ឆ្នាំ​២​០១៧  នៅ​ចំ​ណុច ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចន្លោះ គីឡូម៉ែត្រ លេខ​១៣៥-១៣៦ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ជាប់​នឹង​ព្រំប្រទល់ ស្រុក​កោះកុង ខេត្តកោះកុង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ រថយន្ត បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ រងរបួស​ធ្ងន់ ២​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន នគរបាល ក្រុង​ខេមរភូមិន្ទ និង​កម្លាំង​ប៉ុស្តិ៍ តា​តៃ​ក្រោម ជួយ​ដឹក​ជនរងគ្រោះ យកមក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​ជនរងគ្រោះ កំពុង​ស្រាវជ្រាវ រក​អត្តសញ្ញាណ ដើម្បី​ទំនាក់ទំនង ទៅ​ក្រុមគ្រួសារ​៕