​ប្ដី​ញៀន​ថ្នាំ ​ទើប​ចេញពី​គុកបាន ៦​ថ្ងៃ យក​កាំបិត​អា​រកប្រពន្ធ ស្លាប់​នៅក្នុង​ថ្លុកឈាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែNovember ឆ្នាំ2017   ម៉ោង 13:19   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ជា​​ប្ដី​​ញៀន​​ថ្នាំ ដែល​​ទើ​ប​ចេ​ញពី​​គុក បា​ន ៦​​ថ្ងៃ បាន​​យក​កាំបិ​ត អារ​.​ក​​ប្រ​ពន្ធ បណ្ដាល​​ឲ្យ​ស្លា​ប់​ ក្នុង​​ថ្លុក​ឈា​ម បន្ទា​ប់​ពី​មា​ន​​ជម្លោះ ក្នុង​​គ្រួ​សារ ហើយ​ប​ន្ទាប់​មក ជនប​ង្ក​​ជា​ប្តី បាន​​ព្យា​យាម អារ​.​ក​​ខ្លួនឯ​ង តែ​មិ​ន​ស្លាប់ ក៏​លោត​ពីលើ​ដំបូលផ្ទះ រងរបួស​ធ្ងន់ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅតាម​ផ្លូវលំ ក្រុម​៥ ផ្ទះ​លេខ​៨៩៩ បន្ទប់​ជួល​២​បេ ជាន់​ទី​១ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនបង្ក​ជា​ប្តី​ឈ្មោះ ចាន់ ជីវី អាយុ ៣០​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ ទើប​ចេញពី​គុក​បាន​៦ ថ្ងៃ ។ ចំណែក​ប្រពន្ធ មានមុខ​របរ ដើរ​ស៊ីឈ្នួល ចាក់​នំគ្រក់​ឲ្យ​គេ ក្នុងភូមិ​។ ប្តី​ប្រពន្ធ​ខាងលើ ទើបតែ​មក​ជួល​បន្ទប់​ស្នាក់នៅ បាន ៦​ថ្ងៃ ស្រាប់តែ នៅ​ព្រឹក​កើតហេតុ ជនបង្ក​ជា​ប្តី បាន​ឈ្លោះ ជាមួយ​ប្រពន្ធ ផ្អើល​ពេញ​បន្ទប់ ស្រាប់តែ​ជនបង្ក កាន់​កាំបិត​២ កូនកាំបិត​១ និង​បុ័ងតោ​១ គំរាម​កាប់ មកលើ​ពលរដ្ឋ បើ​អ្នកណា​ហ៊ាន​ចូល​ក្បែរ ទើប​បង្ក​ឲ្យ ឆោ​រ​ឡោ រហូតដល់ សមត្ថកិច្ច ចុះទៅ​អន្តរាគមន៍ ឃាត់ខ្លួន​ជនបង្ក ដើម្បី​ចាត់ការ​តាមច្បាប់​៕